​នៅពេល​ដែល​សុខភាព​អ្នក​មាន​បញ្ហា វា​អាច​បង្ហាញ​ប្រាប់​អ្នក​តាមរយៈ​បបូរមាត់​អ្នក​ក៏មាន​ដែរ ដូចនេះ​ពេល​ដែល​ពណ៌​នៃ​បបូរមាត់​អ្នក​ប្តូរ អ្នក​មិន​គួរ​គិតតែ​ប្រើ​គ្រែ​ម​មក​លាប​បិតបាំង​ឡើយ អ្នក​គួរតែ​ទៅ​ត្រួតពិនិត្យ​សុខភាព​អ្នក​។​
​បបូរមាត់​ពណ៌​ក្រហម​
​នៅពេល​ដែល​បបូរមាត់​អ្នក​ប្រែជា​ក្រហម នោះ​វា​អាច​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ ដោយ​វា​អាច​ធ្វើឱ្យ​អ្នក​មាន​អាការៈ​ក្តៅខ្លួន ក្រហ​ក្រហាយ​ពេញ​ខ្លួន នឿយហត់ ហើយ​ប្រសិន​ជា​ពោះវៀន​មិនល្អ ឬ​ទល់លាមក វា​អាច​ប្រែជា​ពណ៌​ក្រ​ម៉ៅ​ជាង​នេះ​។​
1(1101)
ពណ៌​ផ្ទៃមេឃ​លាយ​ស្វាយ​
​នៅពេល​ដែល​បបូរមាត់​ប្រែជា​ពណ៌​នេះ នោះ​វា​នឹង​អាច​ទាក់ទង​ជាមួយ​ថ្លើម ក្រ​លៀន និង​បេះដូង​អ្នក ហើយ​បើ​គួបផ្សំ​ជាមួយ​មុខ​ស្លេកស្លាំង ថប់​បេះដូង បេះដូង​លូត​ញាប់ ដកដង្ហើម​ខ្លី ហើយ​ញាប់ នោះ​អ្នក​ត្រូវតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ព្រោះ​អាការៈ​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ​។​

បបូរមាត់​ស្ងួត​
​នៅពេល​ដែល​អ្នក​មានប​បូរ​មាត់​ស្ងួត នោះ​អាច​បញ្ជាក់​ថា​អ្នក​ខ្វះ​ជាតិ​ទឹក ដូចនេះ​អ្នក​មិន​គួរ​យក​ទឹកមាត់​ដើម្បី​ធ្វើឱ្យ​វា​មិន​ស្ងួត​ឡើយ ព្រោះ​បើ​អ្នក​ប្រើ​ទឹក​មាត់ច្រើន នោះ​វា​នឹង​ធ្វើឱ្យ​បបូរមាត់​អ្នក​ប្រែជា​មិន​ស្អាត​ឡើយ ដោយសារតែ​នៅក្នុង​ទឹក​មាត់​នោះ​មាន​មេរោគ​ជាច្រើន​ដែល​អាច​បំផ្លាញ​បបូរមាត់​អ្នក​យ៉ាង​ងាយ ហើយ​បើ​កូន​អ្នក​ប្រេះ​បបូរមាត់ អ្នក​មិន​គួរប្រើ​ដៃ​ដើម្បី​បក​ឡើយ អ្នក​ត្រូវ​តែ​ឱ្យ​កូន​ផឹកទឹក​ឱ្យបាន​ច្រើន នោះ​អា​ការៈនេះនឹង​ប្រសើរឡើង​វិញ​៕ ប្រភព health


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។