រដូវនេះមូសច្រើន បើមិនប្រយ័ត្នក្មេងៗតូចៗអាចកើតគ្រុនឈាម ។ ថ្ងៃនេះខ្ញុំសុំលើកយកវិធីធ្វើថ្នាំបាញ់មូសធម្មជាតិមួយ ដែលយើងអាចរកបានដោយងាយ ។
វត្ថុធាតុដើមមាន៖
1524973_1211013842260590_5801048854140872783_n
១-ខ្ទឹមស
២-ក្រូចឆ្មា
៣-ប្រេងធម្មជាតិ (អាចជាប្រេងដូង ប្រេងសណ្តែក ប្ញប្រេងរុក្ខជាតិផ្សេងៗ)
៤-ទឹក
វិធីផលិត ដំបូងបុកខ្ទឹមសមួយម៉ើមធំអោយហ្មត់ រួចយកទៅចាក់លាយជាមួយប្រេងធម្មជាតិមួយស្លាបព្រាបាយ ទុកផ្អាប់មួយថ្ងៃចោល ។ បន្ទាប់មកដួសវាមួយស្លាបព្រាកាហ្វេ មកលាយទឹកធម្មតាពីរពែង ហើយច្របាច់ក្រួចឆ្មាយកទឹកមួយស្លាបព្រាចាក់លាយចួលគ្នារួចច្រោះវាជាមួយស្បៃ ច្រកចូលក្នុងកំបុងសំរាប់បាញ់ជាការស្រេច ។ មុនបាញ់ត្រូវក្រឡុកវាជាមុនសិន ។
បកប្រែពី Wisebread.com


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។