អត្ថប្រយោជន៍ទឹកស្លឹកគ្រៃ ចំពោះសុខភាព និង វិធីធ្វើវា៖ថ្ងៃនេះ ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖
គ្រឿងផ្សំ៖
– គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
– ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែល មិនចូលចិត្តស្ករដាក់តែ ៣ ស្លាបព្រាក៏បាន)
– ទឹក ៨ ពែងធំ
10157282_989524197760898_6287277157380617497_n
វិធីធ្វើ៖
១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
៣. យកអង្រែរ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា ។ ធ្វើបែបនេះវាងាយស្រួលអោយ ជាតិទឹកចេញ ពីដែលស្ងោរ ។
៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំង ដែលមានទឹក ហើយដាំវា ។ ពេលដែលទឹកចាប់ផ្តើមពុះ, បន្ថយភ្លើង ហើយរំងាស់វា ប្រហែលជា ១ ម៉ោង រឺ ១ ម៉ោងកន្លះ ។ ទឹកដែលដាំនោះ មានពណ៌បៃតងព្រឿងៗ ។
10374940_989524121094239_8070376272093460780_n
៥. បន្ថែមស្ករចូល ហើយកូររហូតដល់ វារលាយ ។
៦. បិទភ្លើង យកកន្ត្រង់ រឺ ស្បៃដែលស្អាត មកច្រោះយកតែជាតិទឹក ។
៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាន នៅពេលដែលអ្នកផឹកវា ។ តែជាការល្អគួរតែ ក្ដៅៗ ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជា ពេញចិត្តកាន់តែខ្លាំង ។
10653498_989524074427577_2484008975640528695_n

1918270_989524177760900_6765217176210716263_n
អត្ថប្រយោជន៍របស់វា៖
– ជួយអ្នកដែលកង្វះឈាមក្រហម
– ប្រឆាំងនឹងជំងឺមហារីក
– ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត
– បណ្តេញជាតិពុល
– ជំងឺទឹកនោមផ្អែម
– ការរំលាយអាហារ
– ការរលាកក្រពះ រឺ ចុកចុងដង្ហើម
– សំពាធឈាមឡើងខ្ពស់
– ជាតិកូឡេស្តេរ៉ូលខ្ពស់
– រោគដេកមិនលក់
– ប្រព័ន្ធសរសៃប្រសាទ
– សំអាតក្នុងរាងកាយ
– សុខភាពស្បែក
– ស្រកគីឡូ
អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍វាពីថ្ងៃនេះទៅ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា ៕
ប្រភពៈ Sao Yoeun


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។