​បញ្ហា​ពងបែក​មាត់​ ​គឺជា​បញ្ហា​ដែលតែងតែ​រំខាន​មួយ ​ជាពិសេស​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​ទទួលទាន​អាហារ​តែម្ដង​។​ ​ម្យ៉ាងវិញទៀត ​វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​ភាពឈឺចាប់​មួយចំនួន​ទៀតផង​នៅពេល​ដែលមាន​អ្វីមួយ​ប៉ះ​ទៅ​កន្លែង​ដែលមាន​ពងបែក​នេះ​។​
01_15_2016_02_42_11per
​ប៉ុន្តែ​វា​មិនមាន​ជា​បញ្ហា​ធំ​ទៀត​នោះឡើយ​ នៅពេល​ដែលមាន​បញ្ហា​នេះ ​អ្នក​អាច​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​កាត់បន្ថយ​ពី​បញ្ហា​នេះ ៖

​យក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មួយ​កន្ទុយ​ ​កាច់​វាយ​កសាច់​ខាងក្នុង​មក លាប​នៅត្រង់​កន្លែងដែល​មាន​ពង​បែក​។ ដោយ​អនុវត្តន៍​ឲ្យ​បាន ៣​ដង​ក្នុង​មួយថ្ងៃ​។​
gar
​ម្យ៉ាងវិញទៀត​ អ្នក​ក៏​អាចយ​កវា​ដាក់​លាយ​ជាមួយ​ទឹក រួច​ខ្ពុ​ល​មាត់​ឲ្យ​បាន ៤ ទៅ ៥​ដង​ក្នុង​ថ្ងៃ វា​នឹង​អាចជួយ​អ្នក​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​បញ្ហា​នេះ​។​

​គួរ​បញ្ចា​ក់ថា​.​ប្រទាល​កន្ទុយក្រពើ​ផ្ដល់​អត្ត​ប្រយោជន៍​ច្រើន​មិន​ត្រឹមតែ​ផ្នែក​សុខ​ភា​នោះឡើយ វា​ក៏​ត្រូវបាន​គេ​កែច្នៃ​ជា​គ្រឿង​សម្រាប់​រក្សា​សម្រស់ ហើយ​មាន​តំលៃ​ថ្លៃ​ទៀតផង​៕
​កែសម្រួល​ដោយ ៖ប្រភព៖ ann
www.heath.com/dailytips.


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។