តាមតម្រាហោរាសាស្ត្រ ដែលចងក្រង ដោយលោក នួន ប៊ុត បានប្រាប់ថា ចំនួនក្រយៅដៃគូទខ្យង ឬ ហៅថាខ្ចៅដៃ ប្រាប់ពីជោគវាសនា៖

-បើម្រាមដៃមានក្រយៅគូថខ្យងទាំង ១០ ម្រាម មានន័យថា អ្នកមានជោគលាភប្រសើរណាស់ ជាមនុស្សមានបុណ្យទៀតផង។

-បើមានក្រយៅគូថខ្យង ៩ នោះមានន័យថា ជោគវាសនាល្អណាស់។

-បើមានក្រយៅគូថខ្យងតែមួយ ក៏បញ្ជាក់ថាល្អដែរ នឹងមានទ្រព្យសម្បត្តិច្រើន។

-បើមានក្រយៅគូថខ្យង ៨ មានន័យថាមិនល្អពេក មិន អាក្រក់ពេក ពោលគឺគ្រាន់បើ។

-បើមាន ក្រយៅគូថខ្យង២ ទាយថានឿយច្រើន ជាមនុស្សចូលចិត្តដើរ។

-បើមានក្រយៅគូថខ្យង ៣ ឬ ៥ ជោគវាសនាមិនសូវល្អទេ ពោលគឺល្អតិច មិនល្អច្រើន។

-បើមានក្រយៅគូថខ្យង ៦ ឬ ៧ នោះមិនល្អឡើយ៕
12814288_570291169815183_4109153722122655984_n

yyy


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។