កាលពី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៦​ ក្រុម​ Cambodia All Stars ​បាន​បើក​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​<!–more–>មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ Laos All Stars​ ដែល​នេះ​ជា​ការ​អបអរ​ខួប​អនុស្សាវរីយ​ទំនាក់ទំនង​ការទូត​កម្ពុជា-ឡាវ​​ លើក​ទី​៦០ ហើយ​ស្របគ្នា​នោះ​ការប្រកួត​នេះ​បាន​បញ្ចប់​ដោយ​ ក្រុម​ Cambodia ​All Stars​ ទទួល​ជ័យជំនះ​ក្នុង​លទ្ធផល​៣​ទល់​នឹង​២។​

យ៉ាងណាមិញ​ក្នុង​ការប្រកួត​នេះ​ គេ​សង្កេត​ឃើញ​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន​ ជាពិសេស​រវាង​ខ្សែ​ការពារ​ក្រុម​ឡាវ​ ជាមួយ​កីឡាករ​ខ្សែប្រយុទ្ធ​ក្រុម​កម្ពុជា​ ចាន់ វឌ្ឍនាកា ​តែ​បើ​ទោះ​ជា​ស្ថានភាព​នៅ​ក្នុង​ការប្រកួត​មាន​សភាព​តឹងតែង​ដូច្នេះ​ក៏​ពិត​មែន​ កីឡាករ​ខ្សែប្រយុទ្ធ​កម្ពុជា​រូប​នេះ​ក៏​មិន​បាន​មាន​ការ​គុំកួន​អ្វី​ដែរ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ក្រោយពេល​ចប់​ការប្រកួត​វិញ​ រូបគេ​បាន​ដើរ​ទៅ​ចាប់ដៃ​ជាមួយ​កីឡាករ​ក្រុម​ឡាវ​ ដល់​កន្លែង​ទៀត​ផង។​
12895457_1200270023340089_285059205_n

កាយវិការដ៏គួរអោយគោរពរបស់ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ជាមួយក្រុម Lao All Stars Respect Chan Vatanaka

Posted by PNN Sport News on Monday, March 21, 2016


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។