បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែ​រឆ្នាំ​វក​​ នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ ហើយ​ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ​នេះ​ដែរ​តែង​តែ​ប្រា​រព្ធ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​នៅ​ខែ​ មេសា ដែល​ប្រជា​ពលរដ្ឋ​ខ្មែ​រយើង​ហៅ​ថា​ខែ ចែត្រ។ នៅ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​វក​នេះ​សង្រ្គាន​ឆ្នាំ​ខ្មែ​រ​ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃពុធ ទី ១៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨ យប់​ ដោយ​បុត្រី​ទី​ ៤ របស់​កបិល​មហាព្រហ្ម​ព្រះ​នាម​ មណ្ឌាទេវី សោយ​ទឹក​ដោះ​ស្រស់​ អម្ពរ​ពណ៌​ខៀវ​ខ្ចី​ស្រស់​ស្រទន់​ ជិះ​សត្វ​លា​ជាយាន្ត​ជំនិះ​។
នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ដែ​រ​​មាន​ភ្លៀង​ធ្លាក់​ ៥០០ មេ ប៉ុន្តែ​បែក​ចែក​ទៅ​ចក្រវាឡ ២០០ មេ ទៅ​ព្រៃ​ហេម​ពាន្ត ១៥០ មេ ទៅមហា​សមុទ្រ​ ១០០ មេ ទៅ​ជម្ពូ​ទ្វី​ប​របស់​មនុស្ស​លោក​រស់​នៅ​បាន​ត្រឹម​តែ​ ៥០ មេ តែ​ប៉ុណ្ណោះ​៕
23-3-047


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។