កាសែត​រដ្ឋ​កូរ៉េខាងជើង DPRK Today ចុះផ្សាយ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បញ្ចេញយុទ្ធនាការ​ថ្មី​ចុងក្រោយ​មួយទៀត​ ប្រឆាំងនឹង​សហរដ្ឋអាមេរិក ដោយ​អះអាងថា ខ្លួន​នឹង​សម្លាប់​ពលរដ្ឋ​អាមេរិក​ឲ្យ​ច្រើនជាង​ថ្ងៃ​ភេរវកម្ម​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម ១១​កញ្ញា ឆ្នាំ ២០០១​ទៅទៀត​។​

​កាសែត​បាន​ចុះផ្សាយ​ទៀតថា “​បើ​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម​កាល​ឆ្នាំ ២០០១ សម្លាប់​មនុស្ស ៣០០០​នាក់ និង​ធ្វើ​ឲ្យ​ពួកគេ​មាន​សុបិន​អាក្រក់​ក្នុង​ជីវិត សង្គ្រាម​របស់​ពួកយើង​ផ្ទុះឡើង​ពេលនេះ​នឹង​បោសសម្អាត​ប្រទេស​អាមេរិក​ឲ្យ​ចេញពី​ប្រវត្តិសាស្ត្រ មិន​ទុក​ឲ្យ​ពួកគេ​សោកស្ដាយ ឬ​សុបិន​អាក្រក់​ទៀតឡើយ​”​។​

​ប្រភព​ដដែល​ថា “​គ្រាន់តែ​រង​ការវាយប្រហារ​ពី​យន្តហោះ​ស៊ីវិល​ត្រឹមតែ ៣​គ្រឿង សហរដ្ឋអាមេរិក​មាន​ភាពអាម៉ាស់​មិនតិច​ទេ​នៅ​ពីមុខ​ពិភពលោក ថែមទាំង​រងគ្រោះ​ផ្លូវចិត្ត និង​សេដ្ឋកិច្ច​ឥត​គណនា​ផងដែរ​”​។​

​សារ​គំរាម​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ថ្មីៗ​នេះ​បាន​បញ្ចេញ​ជា​ហូរហែ សូម្បីតែ​ខ្នងបង្អែក​ដ៏​ធំ​របស់ខ្លួន​គឺ​ប្រទេស​ចិន ក៏​គំរាម​ប្រើ​អាវុធ​ចម្ងាយ​ឆ្ងាយ​បាញ់​ដែរ​។​

​សារ​ទាំងនេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​មេដឹកនាំ​វ័យ​៣៣​ឆ្នាំ​រូបនេះ ប្រឆាំង​ជំទាស់​នឹង​បម្រាម​អង្គការសហប្រជាជាតិ​ពី​ការ​តេស្ត​សព្វាវុធ​ទៅ​ក្រៅប្រទេស​។ ឯ​ប្រទេស​កូរ៉េខាងជើង​បាន​សាកល្បង​អាវុធ​ទាំងនេះ ក្រោយ​កើនឡើង​ភាព​តានតឹង​រវាង​ប្រទេស​បងប្អូន​ទាំងពីរ​៕
160405104903_02

160405104903_03


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។