ប្រទេស​ ចិន​ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ប្រទេស​ កូរ៉េខាងជើង​ បាន​ប្រកាស​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​ទីក្រុង​ ព្យុងយ៉ាង​ ដោយ​ហាមប្រាម​មិន​ឲ្យ​នាំ​ចេញ​ប្រទេស​ផលិតផល​ធ្យូងថ្ម​ និង​ប្រេង​យន្តហោះ​ពី​ប្រទេស​ ចិន​ ទៅ​ កូរ៉េខាងជើង​ ហើយ​មិន​ឲ្យ​នាំចូល​មាស​ និង​រ៉ែ​ផ្សេងៗ​របស់​ កូរ៉េខាងជើង​ ចូល​ប្រទេស​ ចិន ។​

ទណ្ឌកម្ម​ទាំង​នោះ​ ត្រូវ​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ ចិន​ អនុវត្ត​ក្រោម​ទណ្ឌកម្ម​ដែល​សម្រេច​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ កាល​ពី​ខែ​ មិនា​ ដោយ​បន្ថែម​ទណ្ឌកម្ម​ច្រើន​ទៀត​ ក្នុង​បំណង​ផ្ដាច់​មូលនិធិ​របស់​រដ្ឋាភិបាល​លោក​ គីម ជុងអ៊ុន​ មិន​ឲ្យ​មាន​លទ្ធភាព​ផ្គត់ផ្គង់​កម្មវិធី​មីស៊ីល​ឆ្លង​ទ្វីប​ និង​នុយក្លេអ៊ែរ ។​

ធនធាន​រ៉ែ​ គឺ​ជា​វិស័យ​សំខាន់​បំផុត​មួយ​សម្រាប់​សេដ្ឋកិច្ច​ កូរ៉េខាងជើង​ ដែល​ជា​វិស័យ​ត្រូវ​បាន​កាត់​ផ្ដាច់​ស្ទើរ​ទាំង​ស្រុង​ពី​ពិភព​លោក​ខាង​ក្រៅ ។​ អ្នក​ជំនាញ​ជឿ​ថា​ ប្រាក់​បាន​ពី​ប្រភព​ធនធាន​រ៉ែ​ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ចំណាយ​ផ្នែក​យោធា​របស់​ប្រទេស​ កូរ៉េខាងជើង ។​

កូរ៉េខាងជើង​ នាំចេញ​រ៉ែ​ធ្យូងថ្ម​យ៉ាង​តិច​ ២០​លាន​តោន​ ទៅ​ប្រទេស​ ចិន​ កាល​ពី​ឆ្នាំ​មុន​ គឺ​ច្រើន​ជា​ង​ប្រទេស​ រុស្ស៊ី​ និង​ ម៉ុងហ្គោល​ ធ្វើ​ឲ្យ​ កូរ៉េខាងជើង​ ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​រ៉ែ​ធ្យូងថ្ម​ធំ​បំផុត​ទី​៣​ បន្ទាប់​ពី​ អូស្ត្រាលី​ និង ឥណ្ឌូណេស៊ី ។​ មាន​ការ​ហាម​ប្រាម​នាំ​ចូល​ផលិត​ផល​ផ្សេង​ទៀត​ ដូច​ជា​ រ៉ែ​ វ៉ាណាដ្យូម​ (vanadium)​ និង​ ទីតាញ៉ូម​ (titanium)​ ដែល​ប្រើ​ប្រាស់​សម្រាប់​ផលិត​ដែក​ថែប ។​kqube
chinasanctionnorthkorea

(141019) -- PYONGYANG, Oct. 19, 2014 (Xinhua) -- Photo provided on Oct. 19, 2014 by Korean Central News Agency (KCNA) shows top leader of the Democratic People's Republic of Korea (DPRK) Kim Jong Un guiding the takeoff and landing drill on a highway airfield conducted by fighter pilots of Korea People's Army Air and Anti-Air Force Units 1017 and 458, honored with the title of O Jung Hup-led 7th Regiment. (Xinhua/KCNA) (Newscom TagID: xnaphotos452464.jpg) [Photo via Newscom]


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។