ក្រៅ​ពី​ការ​ទទួល​ស្គាល់​សមត្ថភាព​បង្រួម​ក្បាល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ហើយ ឥឡូវ​នេះ​អាមេរិក​ក៏​ទទួល​ស្គាល់​សមត្ថភាព​សន្តិសុខ​តាម​អ៊ីនធឺណិត ​របស់​កូរ៉េខាងជើង​ផង​ដែរ ដោយ​ប្រទេស​នេះ​ នឹង​ក្លាយ​ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​របស់​អាមេរិក នេះ​បើ​យោង​តាម​មេ​បញ្ជាការ​ផ្នែក​អ៊ីនធឺណិត​របស់​របស់​អាមេរិក ។
លោក Michael S. Rogers មេបញ្ជាការ​ផ្នែក​អ៊ីនធឺណិត​របស់​អាមេរិក បាន​ធ្វើ​ការវាយតម្លៃ​មួយ​ រួច​បញ្ជូន​ឲ្យ​ Senate Armed Services Committee របស់​អាមេរិក​មើល ដោយ​ក្នុង​នោះ​បាន​បញ្ជាក់​ថា កូរ៉េខាងជើង ត្រូវ​បាន​ដាក់​ការ​ឃ្លាំ​មើល​យ៉ាង​ល្អិតល្អន់​ខាង​ផ្នែក​អ៊ីនធឺណិត ជាមួយ​នឹង​ប្រទេស​ឯទៀត ដូចជា​ចិន រុស្សី និង​អ៊ីរ៉ង់​ជា​ដើម ។
ថ្វី​ត្បិត​តែ​កូរ៉េខាងជើង និង​អ៊ីរ៉ង់​នៅ​ខ្សោយ​ជាង​ចិន និង​រុស្សី​ក្ដី ប៉ុន្តែ​វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​ចំពោះ​ផលប្រយោជន៍​អាមេរិក ជាក់​ស្ដែង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ជំរុញ​យ៉ាង​ខ្លាំង ឲ្យ​មាន​ការ​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​សន្តិសុខ​អ៊ីនធឺណិត ដោយ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ខ្លាំងក្លា​ក្នុង​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ផង​ដែរ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​មក​លើ​ក្រុមហ៊ុន Sony Picture កាល​ពី​ចុង​ឆ្នាំ​២០១៤ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទង្វើ​របស់​កូរ៉េខាងជើង ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​ថត​រឿង​បែប​កំប្លែង​ក្រោម​ចំណង​ជើង​ថា The Interview ដែល​ឲ្យ​តួ​មេដឹកនាំ​ផ្ដាច់​ការ​កូរ៉េខាងជើង​ស្លាប់ ៕ kqube
102280476-AP191781385926.530x298

north-korea-internet-down-1024x675

s.alambaigi20130315065952230


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។