ដោយសារតែមានការឡើងកំដៅរហូតដល់ទៅជាង៤០អង្សារសេ នៅក្នុងប្រទេសឥណ្ឌារដ្ឋBIHAR ត្រូវបានដាក់ច្បាប់មួយហាមមិនឱ្យប្រជាពលរដ្ឋប្រើភ្លើងចំអិនអារហារពីម៉ោង៩ព្រឹកដល់ម៉ោង៦ល្ងាច។
សារព័ត៌មានBBC បានចេញផ្សាយនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៦ នេះថា ការដាក់ច្បាប់នេះដោយសារតែកាលពីខែមុន មានមនុស្ស៦៧នាក់បានស្លាប់ដោយសារភ្លើងក្នុងចង្ក្រានបាយនៅក្នុងរដ្ឋនេះ។
ច្បាប់ថ្មីនេះបានចែងថា បើអ្នកណាមិនព្រមស្តាប់តាមហើយបានបង្ករអគ្គិភ័យ នោះនឹងត្រូវបានដាក់ទោសក្នុងច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថាតើច្បាប់នេះនឹងមានប្រសិទ្ធភាពនោះទេ នៅពេលដែលអ្នកបង្ករនោះក៏ជាជនរងគ្រោះក្នុងអគ្គីភ័យផងដែរដែលទ្រព្យសម្បត្តិបានបាត់ទៅតាមភ្លើងនោះ៕
13103299_1109631495762749_5021975098249918901_n


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។