ក្រុងញូវយ៉ក: ក្រោយពី​បញ្ចប់​ប្រតិបត្ដិ​ការ​លើគ្រែ​ទឹកទី​មួយ អ្នក​ទំនង​ជាចង់​ប្រះ ខ្លួន​ដេក​ហើយ​ ប៉ុន្ដែ​ធ្វើយ៉ាង​ម៉េចទៅ បើនាង​នៅតែ​មិនទាន់​អស់​អាល័យ? មិនដូច​ជា​នារី​ទេ បុរស​ចាំបាច់​ត្រូវ​ការពេល​វេលា​យូរបន្ដិច​ដើម្បី​សន្សំ​ថាមពល​ឡើងវិញ​មុនពេល​បន្ដ​ទឹកទី​ពីរបាន។

នេះចង់​សំដៅ​លើ​វេលា​ពីចន្លោះ​ពេល​ទើបសម្រេច​កាម​ និងនៅ​ពេល​ប្រដាប់​ភេទ​អាចឡើង​រឹង​ម្ដងទៀត​ដើម្បី បន្ដ​ឆាក​ប្រយុទ្ធ។ ហើយវា​ក៏មិន​ដូចជា​ឈុត​ឆាក​ក្នុង​ភាពយន្ដ​នោះ ដែល​អ្នកគួរ​តែអាច​បន្ដ​រួមភេទ​ ៣ ឬ ៤ ដង​ក្នុង​ចន្លោះ​ពេលតែ​ប៉ុន្មានម៉ោង​នា​រាត្រី​ថ្ងៃសៅរ៍​ដែល​ទំនង​ជា​មិនអាច​ទៅរួច​សម្រាប់​បុរសភាគ​ច្រើន​ឡើយ​។ នេះបើ​យោងតាម​សម្ដី​របស់​បស្សាវវិទូ រីឆាដ ខេលី វេជ្ជបណ្ឌិត​មកពី​សាលា Weill Cornell Medicine។

វេជ្ជ​បណ្ឌិត លី បាន​និយាយ​រៀបរាប់​ថា៖ «លុះ​ត្រា​តែ​អ្នកទើប​មាន​អាយុ ១៤ ឬ ១៥ ឆ្នាំ​អ្នកអាច​ត្រូវការ​ពេល​តែមួយ ឬ​ពីរ​ម៉ោង​ដើម្បី​ឲ្យ​ប្រដាប់​ភេទឡើង​រឹងជាថ្មី»។

ជាក់ស្ដែង វា​គ្មាន​ទិន្នន័យ​ជាក់លាក់​បញ្ជាក់​ពី​រយៈពេល​នៃការ​ពង្រឹង​អានុភាព​លិង្គ​បន្ដ​កម្លាំង​រួមភេទ​ទឹកទីពីរ ឬ​ទីបីនោះ​ទេ​។

ប៉ុន្ដែគេ​អាច​សន្និដ្ឋាន​ថា វា​មានវេលា​ពី ៣០ នាទី​ទៅ ២៤ ម៉ោង​ ហើយវា​អាស្រ័យលើ​អាយុ​កាល​របស់​បុរស​ម្នាក់ៗ។ នេះ​បើយោង​តាម​ការសិក្សា​ថ្មី​ដែល​ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ​ផ្លូវភេទ។

ក្រុមអ្នក​វិទ្យាសាស្ដ្រ​មិនទាន់​ប្រាកដ​នូវអ្វី​ដែលជា​ដើម​ចម​ធ្វើឲ្យ​ខុសគ្នា​រវាង​ការ​ដំឡើង​អានុភាព​ប្រដាប់​ភេទ​នោះ​ឡើយ​។

ប៉ុន្ដែការស្រាវ​ជ្រាវ​ជាច្រើន​ បាន​បង្ហាញ​ថា វា​ពាក់ព័ន្ធ​នឹង​អ័រម៉ូន​ប្រូឡេកទីន ដែល​ជំរុញ​បង្កើន​អារម្មណ៍​ត្រេក​ត្រអាល និង​ធ្វើ​ឲ្យ​ប្រដាប់​ភេទរឹង។វេជ្ជបណ្ឌិត លី​ បានបន្ដ​ថា កត្ដា​រស់​នៅ​ក៏មាន​តួនាទី​សំខាន់​ផងដែរ​។ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ ឬការ​សម្រេច​កាម​ញឹកញាប់​ធ្វើ​ឲ្យរង្វើល​ពេល​វេលា​ដំឡើង​ប្រដាប់​ភេទ​កាន់តែ​យូរ។

លោក រីឆាដ ខេលី បាន​ណែនាំ​ថា ប៉ុន្ដែ​បើវា​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​រាប់ថ្ងៃ​ដើម្បី​ឲ្យប្រដាប់​ភេទ​ឡើង​រឹង​វិញ​នោះ​ អ្នកគួរ​តែ​ឆ្លៀតទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ហើយ។

គ្រូពេទ្យ​អាចជួយ​រក​មូលហេតុ​ដែល​អាចបណ្ដា​លមកពីទម្លាប់​នៃការ​រស់​នៅ ឬ​កត្ដា​ផ្សេង​ៗ ដូចជា ជំងឺ​ស្រេ្តស ការ​ប្រើឱសថ​ ឬ​ស្ថានភាព​សុខភាព រួមមាន ជំងឺ​បេះដូង​ជាដើម​ ដែល​អាចនាំ​ឲ្យ​អសមត្ថភាព​ផ្លូវភេទ៕ប្រភព៖postkhmer
onbed_0


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។