ឧស្សាហកម្មភាពយន្ដសិចជប៉ុនជួបហានិភ័យដោយកង្វះតួប្រុស
ក្រុងតូក្យូៈ ក្នុងនាមជាបុរសចាប់អាជីពលើវិថីសិល្បៈកាមតម្រេកក្នុងប្រទេសសម្បូរភាពយន្ដក្ដៅសាច់ តារាសិចជប៉ុន លោក ស៊ីមីគិន ជាតួឯកដ៏មានថាមពល ដូចក្របីឡើងក។តួកុនសិច វ័យ ៣៥ ឆ្នាំរូបនេះ ត្រូវបានផលិតករម្នាក់ចាត់ទុកជា «គ្រីស្ទីណូ រ៉ូណល់ដូ សិច» និងជាតារាដ៏ខែងរ៉ែងទាំងផ្នែកកាយសម្បទា និងផ្នែកតម្រេកតណ្ហាប្រកបដោយទឹកមុខរួសរាយ ដោយលោកប្រាប់ AFP ថា៖ «វាជាការងារមួយលំបាក តែគ្រប់គ្នាត្រូវការវា»។
លោក ស៊ីមីគិន ដែលមានឈ្មោះពិតថា គិន ស៊ីមីហ៊្សូ បានភ្លក្សរសជាតិក្លែបក្លិនខ្លួនតារាស្រីស្អាតៗជាង ៨ ពាន់នាក់ ក្នុងចំណោមភាពយន្ត ៧៥០០ រឿង ហើយថ្មីៗនេះ លោកបានត្អូញត្អែរថា នៅក្នុងវិស័យភាពយន្តសិចជប៉ុននេះពិបាករកតួប្រុសជាងការពិបាករកសត្វខ្លារខិនក្នុងព្រៃទៅទៀត។
លោកប្រាប់ក្នុងបទសម្ភាសថា៖ «យើងកំពុងខ្វះតួប្រុស។ ចំណោមតួសិចស្រី ១ ម៉ឺននាក់ មានតួប្រុសតែ ៧០ នាក់ទេ»។
បញ្ហាប្រឈមរបស់ ស៊ីមីគិន ជាការរអ៊ូរទាំរបស់អ្នកគាំទ្ររាប់ពាន់នាក់ដែលធ្វើឲ្យប៉ះពាល់ដល់ចំណូល ២០ ពាន់លានដុល្លារពីឧស្សាហកម្មភាពយន្ដសិច ដោយសារអ្នកគាំទ្រធុញទ្រាន់នឹងវត្តមានតួប្រុសមុខដដែលរាប់ពាន់ដងនោះ។លោកថា៖ «វាធ្វើឲ្យអ្នកមើលមានអារម្មណ៍ធុញទ្រាន់ពេលឃើញមុខតួប្រុសដដែលៗ។ នេះជាបញ្ហាបារម្ភធំណាស់»។
តារាសិចកម្លាំងមាំរូបនេះទទូចថា ខ្លួននៅតែមានកម្លាំងគ្រប់គ្រាន់សម្រាប់បន្តអាជីពថតកុនសិចនេះដដែល បើទោះបីជាត្រូវខិតខំសម្ដែងទាំងត្រដាបត្រដួសរហូតដល់ពីរ ឬបីរឿងក្នុងមួយថ្ងៃក៏ដោយ។
លោកអះអាងថា៖ «ធម្មតា មួយថ្ងៃ ខ្ញុំបានឡើងគ្រែជាមួយតារាស្រីពីរ ឬបីនាក់។ ដូច្នេះ ខ្ញុំរួមភេទប្រហែលជា ២ ម៉ោងជារៀងរាល់ថ្ងៃ។ វាការងារក្នុងក្តីសុបិនរបស់ខ្ញុំ។ ខ្ញុំក៏បានប្រកបរបរនេះ ១៧ ឆ្នាំមកហើយ មិនដែលធុញទ្រាន់វាទេ»។
ជាអ្នកលេងសាច់ដុំ និងជាអ្នកបង្ហាត់បង្ហាញវិធីរួមភេទម្នាក់ បានបង្ហាញពីជំនឿចិត្ដរបស់ខ្លួនថា៖ «វាជាកិច្ចការកាក់កបជាងការងារក្នុងការិយាល័យ។ ខ្ញុំនឹងបន្តការងារនេះរហូតដល់វ័យ ១០០ ឆ្នាំ»។
ប្រាកដណាស់ លោកនឹងសម្រេចបំណង បើឧស្សាហកម្មភាពយន្ដសិចនេះនៅបន្ដខ្វះតួប្រុសទៀត។
សូម្បីតែផលិតករលោក តូជិរ៉ូ ជាផលិតករភាពយន្តសិចវ័យ ៥៨ ឆ្នាំ បានអះអាងថា៖ «ខ្ញុំប្រកបរបរនេះ ២៧ ឆ្នាំ ហើយលោកអ្នកបានឃើញពីកង្វះតួប្រុសហើយ។ ពួកគេមិនសូវឃ្លានកាមតម្រេកទេ។ ពួកគេលែងចង់ស្រណុកស្រួលហើយ សូម្បីតែឃើញសាច់ស្រស់ ខ្ចីល្វក់ នៅតែធ្វើព្រងើយ។ យ៉ាប់ណាស់»៕ postkhmer