បរទេស៖ ក្មេងស្រីអាយុ 18 ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ ហើយប្រដាប់ភេទភេទរបស់នាងត្រូវជនមិនស្គាល់មុខ យកដកចបញាត់ចូលរហូតដល់ស្លាប់។
នារីរងគ្រោះនេះមានឈ្មោះ Enno Fariah ហើយសាក្សីដែលជាមិត្តភក្តបានអោយដឹងថា នាង Fariah នេះបានបាត់មុខមិនឃើញទៅធ្វើការអស់រយៈពេល បីថ្ងៃមកហើយ ដោយចំឡែកពេកនោះ ពួកគេក៏បានទៅរកដល់ផ្ទះកាលពីព្រឹកថ្ងៃទី 13 ខែឧសភា ឆ្នាំ 2016។ ស្រាប់តែទៅដល់ឃើញទ្វារបិទ គួរអោយសង្ស័យ។ ឃើញដូចនេះបានធ្វើអោយមានការសង្ស័យយ៉ាងខ្លាំង ហើយក៏បានសម្រេចចិត្តធាក់ទ្វារទម្លាយ ហើយស្រាប់តែបានឃើញនាងដេកស្លាប់ ដោយនៅលើខ្លួនបានមានសំលៀកបំពាក់ខ្លះៗតែ ប្រដាប់ភេទរបស់នាងគឺបានជាប់ជាមួយនឹងដងចប។
នេះបើយោងតាមអាជ្ញាធរ បានអោយដឹងថា ដងចបកាប់នេះបានចូលទៅក្នុងប្រដាប់ភេទរបស់នាងរងគ្រោះប្រហែល 60 សង់ទីម៉ែត្រ ហើយលើសពីនេះទៅទៀតពួកគាត់បានរកឃើញទឹកកាមផងដែរ ដែលនេះបញ្ជាក់ថា នារីរងគ្រោះត្រូវបានជនល្មើសសម្លាប់មុនពេលដែលញាត់ដងចបបញ្ចូល។
ទោះជាយ៉ាងណាក៏ដោយក្រោយពេលការស៊ើបអង្កេតបានរកឃើញបុរសបីនាក់ដែលបានពាក់ព័ន្ធនឹងឃាតកម្មមួយនេះ ហើយម្នាក់គឺជាសង្សារបស់នាង។ បុរសជនដៃដល់ដែលជាសង្សារមានឈ្មោះ Rahmat Alim មានអាយុ 15 ឆ្នាំបានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់នារីខាងលើពិតប្រាកដមែនដោយសារតែរូបនាងមិនព្រមរួមភេទជាមួយខ្លួន។
នារីរងគ្រោះមុនស្លាប់
តាមប្រភពព័ត៌មានពីគេហៈទំព័រម៉ាឡេស៊ីបានអោយដឹងថា នារីរងគ្រោះហើយបុរសជាជនដៃដល់នេះ ទើបស្គាល់គ្នាបានមួយខែប៉ុននោះ ហើយកាលពីយប់ថ្ងៃព្រហស្បតិ៏ អ្នកទាំងពីរនេះបានណាត់ជួបគ្នា ហើយពេលនេះ ខាងប្រុសបានបបួលនាង Fariah រួមភេទតែនាងបដិសេធ ហើយភ្លាមនោះ បុរសជនដៃដល់បានចេញទៅក្រៅ ហើយមួយសន្ទុះក្រោយមកក៏បាននាំបុរសពីរនាក់មកជាមួយហើយចាប់ផ្តើមធ្វើសកម្មភាពរំលោភហើយសម្លាប់ដោយយកដងចបញាត់ចូលក្នុងប្រដាប់ភេទរបស់នារីរងគ្រោះរហូតដល់ស្លាប់តែម្តង។
ឥឡូវនេះជនដៃដល់ត្រូវបានប៉ូលិសកសាងសំណុំរឿងដើម្បីដាក់ទោសតាមផ្លូវច្បាប់។
ប្រភព៖ Khmernews.info
2016-05-20_094152-630x340


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។