កាលពីថ្ងៃទី២៧ ឧសភា ឆ្មាំ២០១៦ កន្លងទៅថ្មីៗនេះ ឌីជីដែលជាក្រុមហ៊ុនអ៊ីនធឺណិត បង្កើតឡើងក្នុងឆ្នំា២០០៨ ដែលនឹងកំពុងទទួលបានការពេញនិយមពីសំណាកអ្នកប្រើប្រាស់សេវាកម្មអ៊ីនធឺណិតនៅទីក្រុងភ្នំពេញនាប៉ុន្មានឆ្មំានេះ បានប្រារព្ធពិធីជប់លៀងជូនដល់បុគ្គលិករបស់ខ្លួនសម្រាប់ប្រចំាឆ្នំា២០១៦ ដែលមានប្រមាណជាង៣០០ នាក់នៅភោជនីយ៏ដ្ឋានស៊ូស៊ូ ស៊ុគីស៊ុប ។

ការរៀបចំឲ្យមានពិធីជប់លៀងជួបជុំគ្រួសាររបស់ឌីជីនេះ មិនមែនគ្រាន់តែជាការជួបជុំ ពិភាក្សា ញុំាអាហារ និងការរឹតបន្តឹងមិត្តភាពក្នុងការងារជាមួយគ្នាឡើយ ពោលគឺជាសញ្ញាណបង្ហាញពីភាពរីកចម្រើនក្នុងវិស័យអ៊ីនធឺណិត និងការដើរឆ្ពោះទៅមុខរបស់ក្រុមហ៊ុននៅក្នុងទីផ្សារប្រកួតប្រជែងដ៏ខ្លាំងនាសម័យបច្ចុប្បន្ន។ នៅក្នុងកម្មវិធីនៃការជប់លៀងនេះផងដែរ ក៏មានការចែកជារង្វាន់លើកទឹកចិត្តសម្រាប់បុគ្គលិកឆ្មើម រូមជាមូយការចាប់ឆ្នោតផ្សងសំណាងជាច្រើនរង្វាន់ថែមទៀត។

គួររំលឹកផងដែរថា ក្រុមហ៊ុនឌីជីអ៊ីនធឺណិត គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកទេស គុណភាព និងសេវាកម្មល្អបំផុត។ ជាក់ស្ដែងប៉ុន្មានខែចុងក្រោយនេះ ឌីជី បានផ្ដល់ជូននូវបច្ចេកទេសប្រើប្រាស់ប្រភេទខ្សែកាបអុបទិក (Fiber optic To The Home) ក្នុងការតំឡើង ដែលជាបច្ចេកវិទ្យាទំនើបថ្មី និងមានគុណភាពដ៏ល្អសម្រាប់ការតភ្ជាប់បណ្តាញអ៊ីនធឺណិតតាមបណ្ដាគេហដ្ឋាន និងតាមសហគ្រាសធំៗនៅក្នុងរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតក្រុមហ៊ុននេះ មិនត្រឹមតែផ្តល់ឲ្យនូវតម្លៃដ៏សមរម្យជាមួយល្បឿនអ៊ីនធឺណិតលឿនក្នុងការដោនឡូត (Download) និងការអាប់ឡូតឯកសារជាចើ្រន (Upload) សម្រាប់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានបន្ថែមនូវសេវាកម្មកម្សាន្តឥតគិតថ្លៃផ្សេងៗជាច្រើនទៀតសម្រាប់អតិថិជនរបស់ខ្លួនដូចជា គេហទំព័រ”កម្សាន្តធីវី” ដែលអតិថិជនអាចទស្សនាភាពយន្តរាប់ពាន់រឿងមានបកប្រែជាភាសាខ្មែរ រីករាយជាមួយហ្គេម និងការទិញទំនិញតាមអនឡាញ ពិសេសមានបណ្ដុំចែកចាយឯកសារ កម្មវិធីប្លែកៗ និងកំសាន្តៗជាច្រើនទៀតតាមរយៈ Torrent។ អតិថិជនឌីជី ក៏ទទួលបានល្បឿនចែកដាច់ដោយឡែកពីអ៊ីនធឺណិត លើគេហទំព័រYoutube ល្បឿនរហូតដល់ទៅ 50Mbps ដូចនេះអតិថិជន នឹងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយការទស្សនាវីដេអូនៅលើ Youtube ក្នុងកំរិត HD មិនទាក់ ពិសេសមហាល្បឿន Super Speed 50Mbps ងាយស្រួលក្នុងការទាញយកឯកសារធំៗតាមតម្រូវការ ដែលក្រុមហ៊ុនដទៃមិនអាចផ្តល់ជូនបាន។

ស្របគ្នាទៅនឹងប្រវត្តិដ៏ល្អរបស់ក្រុមហ៊ុន សេវាកម្មដែលបានផ្ដល់ឲ្យ និងសកម្មភាពជារឿយៗ បានធ្វើឲ្យឌីជី ក្លាយជាទីចាប់អារម្មណ៍ និងទទួលបាននូវការគាំទ្រកាន់តែច្រើនបន្ថែមទៀតពីសំណាក់ប្រជាជនខ្មែរនៅក្នុងទីក្រុងភ្នំពេញ និងទទួលបានការពេញចិត្ត ភាពតំាងចិត្តយ៉ាងមុតមំាក្នុងការងារជាបន្តដើម្បីឲ្យគ្រួសារឌីជីឆ្ពោះទៅមុខជាដរាប ពីបុគ្គលិករបស់ខ្លួនផងដែរ។ ព័ត៌មានបន្ថែមពីឌីជីសូមចូលទៅកាន់៖ www.digi.com.kh ។
2. Image
1. Image

3. Image


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។