​ចំណេះដឹង : ការ​ក្រោកពីដំណេក​នៅក្នុង​ពេលព្រឹក​ព្រលឹម នឹងធ្វើ​ឲ្យ​មនុស្ស​យើង​ម្នាក់ៗ មាន​រូបរាងកាយ​សម​សួន មាន​សុខភាព​មាំមួន និង​បញ្ញា​ឈ្លាសវៃ​។ ប៉ុន្តែ​យើង​សម្គាល់​ឃើញថា មិនមាន​មនុស្ស​ច្រើន​នោះទេ ដែល​បានធ្វើ​ដូចនេះ​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន ដែល​អ្នកនឹង​ទទួលបាន ប្រសិនបើ​អ្នក​បាន​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក​ព្រលឹម ៖

១-​ជួយ​ឲ្យ​អ្នករក្សា​បាន​នូវ​ភាព​វិជ្ជមាន​
​មនុស្ស​ម្នាក់​អាច​នឹង​រក្សា​នូវ​ភាពជា​វិជ្ជមាន​របស់គេ​បាន​ពេញ​មួយថ្ងៃ ប្រសិនបើ​គេ​បាន​ក្រោកពីដំណេក​នៅក្នុង​ពេលព្រឹក​ព្រលឹម​។ អាកប្បកិរិយា​ជាទូទៅ​នឹងមាន​ការផ្លាស់​ប្តូរ ហើយ​វា​នឹង​បង្កើត​នូវ អារម្មណ៍ នៃ​ភាព​ស្រស់ស្រាយ​មួយ​។ ដោយ​ការ​ឆាប់​ក្រោកពីដំណេក នោះ​អ្នកនឹង​អាច​បន្ត​ស្ថិត​នៅមាន​កម្លាំង​ចិត្តជា​និច្ច​។ វា​នឹង​ជួយ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ អាច​រក្សា​បា​នូវ​អារម្មណ៍​ធូរស្រាល​បាន​ពេញ​មួយថ្ងៃ​។​

២-​បង្កើន​នូវ​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯង​
​មនុស្ស​ដែល​ក្រោកពីដំណេក​យឺតយ៉ាវ​ជារឿយៗ តែង​ប្រឈម​នឹង​បញ្ហា​នៃ​ការ​មាន​ទំនុកចិត្ត​ទាប​លើ​ខ្លួនឯង​។ ប៉ុន្តែ​ការ​ឆាប់​ក្រោកពីដំណេក​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បង្កើន​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួន ឯង​បាន​ទៅវិញ​។ អ្នកនឹង​ទទួលបាន​នូវ​អារម្មណ៍​នៃ​ការពេញចិត្ត និង​មាន​ភាព​រីករាយ ប្រសិនបើ​អ្នក​បាន​ក្រោក​ពី​គេង​នៅក្នុង​ពេលព្រឹក​ព្រលឹម​។​

៣-​បង្កើន​នូវ​ផលិតផល​ការងារ​របស់​អ្នក​
​អារម្មណ៍​នៃ​ភាពស្រស់​ស្រាយ​នៅក្នុង​ពេលព្រឹក នឹងធ្វើ​ឲ្យ​អ្នកធ្វើការ​បាន​យ៉ាងសកម្ម​នៅក្នុងពេល​ថ្ងៃ​។ ដោយ​ការ​ក្រោកពីដំណេក​នៅក្នុងពេល​ព្រឹក​នឹង​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បង្កើនបាន​នូវ​ផលិត ផល​ការងារ​បានជា​ទី​គាប់ចិត្ត​។ អារម្មណ៍​នៃ​ភាពស្រស់​ស្រាយ​នឹងធ្វើ​ឲ្យ​អ្នក​បង្កើតបាន​នូវ​គំនិត​ថ្មីៗ ជាច្រើន​ដូច្នេះហើយ វា​នឹង​អាច​ជះឥទ្ធិពល​ទៅលើ​សមិទ្ធិផល​ការងា​របស់​អ្នក​។​

៤-​ស្វែង​រកឃើញ​ការពិត​ពី​ខ្លួន​អ្នក​
​មនុស្ស​ម្នាក់​ដែល​បាន​ក្រោក​ពី​ព្រឹក​ព្រលឹម​ជារឿយៗ តែងតែ​អាច​ស្វែង​រកឃើញ​នូវ​ផ្លូវ​នៃ​ការ​ឆ្ពោះទៅកាន់​ការស្វែងរក​ការពិត​របស់​ខ្លួនឯង​។ ការតាំង​សមាធិ និង​ការហាត់​យូ​ហ្គា នៅក្នុង​ពេលព្រឹក​ព្រលឹម អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​រាងកាយ និង​អារម្មណ៍​ធូរស្រាល​បាន​ពេញ​មួយថ្ងៃ​។ មនុស្ស​ម្នាក់​នឹង​អាច​ទទួលបាន​នូវ​តុល្យភាព​នៃ​ផ្លូវចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដោយ​ការ​បន់ស្រន់ នៅក្នុង​ពេលព្រឹក​ព្រលឹម​។ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្លូវចិត្ត​របស់​យើង​ម្នាក់ៗ បាន​ស្ងប់​សុខ​ល្អ​។​

៥-​កាត់បន្ថយ​ការ​មាន​ស្ត្រេ​ស​
​ការចូល​គេង​យឺតយ៉ាវ និង​ការ​ក្រ​ភ្ញាក់​ពី​ដំណេក អាច​នឹង​បណ្តាល​ឲ្យ​ខ្លួន​អ្នកមាន​ស្ត្រេ​ស ដោយសារតែ រាងកាយ​អ្នក​មិនមាន​តុល្យភាព​ត្រឹមត្រូវ​មួយ​។ ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក​ព្រលឹម​នោះ វា​នឹង​ជួយ​ឲ្យ​យើង​កាត់បន្ថយ​បាន​នូវ​ស្ត្រេ​សបាន​ចេញពី​រាងកាយ និង​ផ្លូវចិត្ត​។ កាលបើ​ផ្លូវចិត្ត​របស់​យើង ស្រស់ស្រាយ នោះ​មនុស្ស​ម្នាក់​ក៏​នឹង​ទទួលបាន​នូវ ភាពស្រស់ថ្លា ជាជាង​ការ​មាន​ស្ត្រេ​ស​ផ្ទុក​ទុក​នៅក្នុង​ខ្លួន​ទៀត​នោះដែរ​។​

៦-​មាន​ពេល​ក្នុងការ​សម្រាក​
​ប្រសិនបើ​មនុស្សម្នា​ក់បាន​ក្រោក​ពី​ព្រឹក នោះគេ​នឹង​អាចធ្វើ​អ្វីៗ បាន​ដូចជា​ការគ្រោងទុក​។ ការកំណត់​ទុក​នូវ​រឿងរ៉ាវ​ចាំបាច់ ដែល​ត្រូវធ្វើ​មុនគេ ជាប្រចាំ​ថ្ងៃ នឹង​ផ្តល់​ពេល​ឲ្យ​អ្នក មាន​ពេលវេលា​បាន សម្រាក​គ្រប់គ្រាន់ បន្ថែមទៀត​។ នៅក្នុង​ពេលទំនេរ នោះ​ពួកគេ​អាច ធ្វើ​នូវ​កិច្ចការ​ដែលជា ចំណង់​ចំណូលចិត្ត របស់​ពួកគេ​ដូច​ចា សរសេរ​កំណត់ហេតុ ឬ​គូររូប​ជាដើម​។​

៧-​បង្កើន​កម្រិត​នៃ​ការប្រមូលផ្តុំ​អារម្មណ៍​
​ដោយ​ការ​ក្រោកពីដំណេក​នៅក្នុង​ពេលព្រឹក នោះ​យើង​ម្នាក់ៗ នឹង​អាចធ្វើ​ឲ្យ​ថាមពល នៃ​ការចងចាំ របស់​យើង​ប្រសើរឡើង​។ អ្នក​ដែល​តែងតែ​ក្រោក​ពី​ព្រឹក ក៏​នឹង​អាចធ្វើ​ការប្រមូលផ្តុំ​អារម្មណ៍ បានល្អ​ប្រសើរ​ជាង អ្នក​ដែល​មិនបាន​ក្រោក​ពី​ព្រឹក​នោះដែរ​។​

៨-​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​
​វា​ជា​ការពិត​មួយ ដែលថា មនុស្ស​ដែល​ឆាប់​ចូល​គេង និង ឆាប់​ក្រោក​ពី​ព្រឹក គឺ​តែងតែមាន​ស្ថានភាព រូបរាងកាយ និង សុខភាព​មាំទាំ ជាង​អ្នក​ដែល​មិន​បានធ្វើ​ដូចនេះ​។ ដោយ​គ្រាន់តែ​ការ ឆាប់​ក្រោកពីដំណេក វា​នឹងធ្វើ​ឲ្យ​អ្នក​រក្សាបាន​នូវ​ទម្លាប់ ដ៏​ល្អ​មួយ​ចំពោះ​សុខភាព​។ ការ​ឆាប់​ទទួលទាន​នូវ អាហារ​ពេលព្រឹក និង ធ្វើ​លំ​ហាត់ប្រាណ​ពី​ព្រលឹម ក៏​អាច​នឹង​ជួយ​ធ្វើ​ឲ្យ​យើង​រក្សាបាន​ផងដែរ នូវ​រូបរាងកាយ​សមសួន និង​មាំទាំ​បាន​។​

​ទាំងអស់​ខាងលើនេះ គ្រាន់​ជា​ផ្នែក​មួយ​ជ្រុង​ដែល​សារព័ត៌​មានកំណើត​ថ្មី​លើកមកបង្ហាញ​លោក​-​អ្នក​មិត្ត​អ្នកអាន​របស់​គេហទំព័​រ​សារព័ត៌​មានកំណើត​ថ្មី​៕ ប្រភព៖kntnews
10995619_1588356724776904_4454891546109803734_n

 


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។