ភ្នំពេញ៖ ពិធីការិនី​ដ៏ស្រស់សោភា និងជាអតីតកញ្ញា​ឯក​សាប៊ូលុច្ស ក្នុងឆ្នាំ​២០០៥ កញ្ញា ហេង ផាន់ណា ដែលបានប្ដូរឈ្មោះទៅជា ហេង កែវ​នីតា ​បច្ចុប្បន្ននេះត្រូវបានគេដឹងថា នាងហាក់មានវ័យក្រែលបន្តិចហើយ បើប្រៀបធៀបបេក្ខនារីជាប់ចំណាត់ថ្នាក់ កាលពីជំនាន់នាង ។ ប៉ុន្តែបើនិយាយពីរូបសម្រស់របសស់ ហេង កែវនី​តា គឺមិនបានស្រកស្រុត​ទៅតាមវ័យឡើយ ទោះបីជានាងមានការនឿយហត់ ប្រឡូក​ក្នុងសិល្បៈអស់រយៈ១១ឆ្នាំ ទៅហើយក្ដី។

ជាការចាប់អារម្មណ៍ របស់ទស្សនិកជននៅពេលថ្មីៗនេះ គឺបន្ទាប់ពីពិធីការិនី ហេង កែវនីតា បង្ហាញរូបថតថើបជញ្ជក់មាត់ជាមួយនឹងតុក្កតា នៅក្នុងបណ្ដាញសង្គម ហើយត្រូវបានគេរិះគន់ថា កាយវិកានេះហាក់បីដូចជា នាងចង់បានប្ដីជ្រុលពេក។ថ្វីត្បិតរយៈពេលនៃការ ប្រឡូកក្នុងសិល្បៈមានរហូតដល់​ជាង១១ឆ្នាំ ប៉ុន្តែនាងនៅខ្វះភាពទាក់ទាញ ដែល​មិនអាចឲ្យលោតក្លាយ ជាតារា​សម្ដែង ឬជាពិធីការីនីល្បីល្បាញបានឡើយ ទោះបីជា​បានដូរកន្លែងធ្វើការ អស់ពីរស្ថានីយទូរទ្សន៍ទៅហើយក៏ដោយ ។កាន់តែកំសត់ជាងនេះ ​ហេង កែវនីតា មិនទាន់រកបុរសល្អណាម្នាក់ ឲ្យចូលក្នុងជីវិតនាងបានឡើយ ទោះបីអាយុ​ឈានចូល​ដល់ជាង៣០ប្លាយក្ដី ​រហូតត្រូវបានតារាសម្ដែងប្រុស លោក ជា វណ្ណារិទ្ធ ចំអន់ថា នាងអត់លិឍ ។​

ស្រីស្រស់ ហេង កែវនីតា ក្រោយពីស្ដាប់ឮពាក់ផ្លែផ្កាឌឺដង ធ្វើឲ្យនាង​ឈឺចិត្តមិនតិចទេ ព្រោះ​ជាស្រីស្អាតដែរ តែគ្មានអ្នកណាយល់ចិត្ត​សោះ។ ក្រោយមក ហេង កែវនីតា ក៏បានថតរូបជាមួយតុក្តា ក្នុងកម្មវិធីទូរស័ព្ទមួយ ដែលចង់បង្ហាញថា នាងចាប់ផ្ដើមមានលិឍហើយ ប៉ុន្តែមហាជនមួយចំនួន មើលទៅហើយមិនពេញចិត្ត ជាមួយទង្វើ​បែបនេះ ព្រោះនាងជាមនុស្សស្រី ហើយជាអ្នកសិល្បៈ មិនគួរបង្ហាញទង្វើមិនសមរម្យដូច្នេះទេ ។

មហាជនខ្លះបានសម្ដែងការរិះគន់ដល់ កញ្ញា ហេង កែវនីតា ជុំវិញការបង្ហោះរូបថតនេះថា «កុំខ្លាចអត់ប្ដីពេក ធ្វើបែបនេះមិនសមទេ ព្រោះនាងជាមនុស្សស្រី ទោះបីត្រឹមរូបតុក្កតា​ ក៏ដោយ»។

កញ្ញា ហេង កែវនីតា មិនអាចសុំការបំភ្លឺបានទេ ទាក់ទងនឹង​ការរិះគន់ថា នាងចង់បានប្ដីជ្រុល ​។ កញ្ញា ហេង កែវនីតា ក្រៅពីមានអាជីពក្នុង​​សិល្បៈ នាងក៏ជា​ថៅ​កែ​ទឹក ​ត្រចៀកកាំម្នាក់ផងដែរ៕​ប្រភព ៖ Khmertalking

6d4d35c9591be8b689e318c59b398e6551f004de

e5637aba57ca77436a7498290a767500c89880f6

f1d12ecbc166a412b9d08895117487e43804fb1d

f42b069bf92b43885d1c0b0a9fd6c1f25cf2d6cd


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។