ក្រោយពីធ្លាយដំណឹង មានស្វាមី របស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ គឺ សាន ស្រីឡៃ នៅលើកញ្ចក់ទូរទស្សន៍⁣កាលពីម្សិលមិញរួចមក។ ពេលនេះ សាន ស្រីឡៃ បានបង្ហាញមុខស្វាមី ជាផ្លូវការ នៅលើ Facebook របស់ខ្លួន បង្កការភ្ញាក់ផ្អើលជាលើកទី២ ផងដែរ ហើយ ក៍បានធ្វើអោយ ប្រុសៗជាច្រើនដែលលួចស្រលាញ់ស្រីឡៃ ធ្លាក់ថ្លើមគ្តុកតែម្តង។ក្នុងនោះដែរ ស្រីឡៃ បានរៀបរាប់ថា ៖ “ក្នុងមួយជីវិតរបស់ស្រី តើមានមនុស្សប្រុសប៉ុន្មាននាក់ដែលតាមស្រលាញ់យើង ?ក្នុងមួយជីវិតរបស់មនុស្សស្រីមានមនុស្សប្រុសបុ៉ន្មាននាក់ដែលសុំអ្នកធ្វើសង្សារ?ហើយមានមនុស្សប្រុសប៉ុន្មាននាក់ដែលចូលស្តីដណ្តឹងអ្នកពីម្តាយរបស់អ្នក? សំរាប់ខ្ញុំ មនុស្សប្រុសដែលសុំខ្ញុំធ្វើសង្សារដាច់ខាតខ្ញុំមិនអាចស្រលាញ់ឡើយ ព្រោះសង្សារទោះស្រលាញ់គ្នាយ៉ាងណាក៏បានត្រឹមជាតែសង្សារ ពេលគេអស់ចិត្ត នោះយើងក៏អស់តម្លៃ។ ទោះមនុស្សប្រុសម្នាក់នេះមិនស្អាត មិនក្មេង មិនមាន តែគាត់ហ៊ានចូលដល់ម្តាយរបស់ខ្ញុំ។”ស្រីឡៃដដែល បានបន្តទៀតថា ៖ “ទោះបីខ្ញុំមិនស្រលាញ់គាត់ មិនដែលស្គាល់គាត់ តែបើម្តាយព្រមលើកខ្ញុំអោយទៅគាត់ ខ្ញុំក៏យល់ព្រម ព្រោះខ្ញុំជឿជាក់ថាម្តាយរបស់ខ្ញុំមើលមនុស្សមិនខុស ហើយក៏គ្មានម្តាយណាដែលចង់អោយកូនពិបាកទេ។ ការរៀបការតាមការទុកដាក់របស់ម្តាយ ជាការសងគុណដ៏ធំធេងបំផុតរបស់កូនស្រី។ ពីមនុស្សមិនដែលស្រលាញ់គ្នា មិនដែលស្គាល់គ្នា ទីបំផុត យើងក៏ស្រលាញ់គ្នា យល់ចិត្តគ្នា ទោះបីគាត់មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភ តែគ្រប់ពេលដែលខ្ញុំនៅក្បែរគាត់ ខ្ញុំប្រៀបបាននឹងម្ចាស់ក្សត្រីយ៏ម្នាក់ដ៏សែនមានក្តីសុខ។ មានគ្រួសារមានអ្វីត្រូវខ្មាស់ ខ្លាចគេគ្រាន់តែបង្ហាញពិភពលោកអោយបានដឹង ថាពួកយើងស្រលាញ់គ្នា បើគ្រាន់តែក្លាយជាអ្នកសិល្បះម្នាក់ ត្រូវបោះបង់មនុស្សដែលស្រលាញ់យើងចោល បោះបង់មនុស្សប្រុសល្អម្នាក់ មិនចាំបាច់ឡើយ ។”ជាចុងក្រោយនាងបាននិយាយថា ៖ “មួយជីវិតរបស់មនុស្សស្រីអ្វីដែលចង់បានគឺប្តីល្អម្នាក់ នេះហើយជាអ្វីដែលមនុស្សស្រីគ្រប់រូបជៀសមិនផុត។អរគុណអ្នកម្តាយជាទីស្រលាញ់ដែលបានមើលមនុស្សមិនខុស។ សូមអោយក្តីស្រលាញ់មួយនេះស្ថិតស្ថេរយូរអង្វែង មិនថាមានអ្វីកើតឡើង ក៏ពួកយើងនៅតែជាគ្រួសារល្អ។🙏🙏🙏🙏🙏💙💙💙💙💙💙💙”
n-1

n1-1

n2-1

n3-1

n4


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។