ភ្នំពេញ: ទិដ្ឋភាព​ពពក​សក្បុស​ហោះ​ហើរ​ដូច​ឋាន​សួគ៌ា​លៃ មិន​មែន​មាន​តែ​នៅលើ​កំពូលភ្នំ​នោះ​ទេ។ អ្នក​ក៏អាច​ចំណាយ​ប្រាក់​ដើម្បី​ឲ្យ​ពពុះ​ពពក​ហោះ​ហើរ​ឆ្វែល​ឆ្វាត់​លម្អ​បរិយាកាស​ថ្ងៃ​ពិសេស​របស់​អ្នក​ផង​ដែរ។

ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ក្នុង​ការរៀបចំ​កម្មវិធី​នានា​ដូចជា ការ​ថតរូប​អនុស្សាវរីយ៍​អាពាហ៍​ពិពាហ៍​ ពិធី​មង្គល​ការ កម្មវិធី​ជប់​លៀង​នានា អ្នក​ជំនួញ​វ័យក្មេង​ជនជាតិ​ខ្មែរ​កាត់​ចិនម្នាក់​បាន​នាំយក​សេវាកម្ម​ថ្មី​មួយ នោះគឺការ​បង្ហោះ​ពពុះ​ពពកក្នុង​ទម្រង់​ខុសៗគ្នា មក​សាកល្បង​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពីមុន។ក្រៅពី​ការតុបតែង​លម្អ​ដោយ​ការ​បង្ហាះ​​ប៉េងប៉ោង​ក្នុង​កម្មវិធី អ្នកជំនួញ​លោក តាំង ស៊ុន​ហ៊ួត​ សិ្ថត​ក្នុង​វ័យ ២៨ ឆ្នាំ​ដែល​រស់នៅ​សង្កាត់​ចក្រ​អង្រែ​ក្រោម បានសាក​ល្បង​នាំយក​នូវ​ម៉ាស៊ីន​កែច្នៃ​ដើម្បី​ផលិត​ពពុះ​ពពក និង​ធាតុផ្សំ​មួយ​ចំនួន​ដូចជា មេ​ម្សៅ​សាប៊ូ បំពង់​ខ្យល់​អ៊ីត្រូ​សែន បន្ទះក្តារ​រូបភាព (បេះដូង អង្គរវត្ត ផែនទី​កម្ពុជា និង​រូបភាព​ផ្សេងៗ​ទៀត)។

ទោះបី​ជា​មានការ​ផ្គត់ផ្គង់​ និង​ប្រកួត​ប្រជែង​នូវ​សេវាកម្ម​ជាច្រើន​នៅក្នុង​ទីផ្សារ លោក ស៊ុន​ហ៊ួត​ បាន​និយាយ​ដោយ​មាន​ជំនឿ​ចិត្ត​ថា៖ «ខ្ញុំ​ជឿថា នេះ​គឺជា​អាជីវកម្ម​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នកមាន​ចំណាប់​អារម្មណ៍​យក​សេវាកម្ម​ដែល​ប្លែក»។

មុនពេល​លោក​ចាប់ផ្តើម​ដំណើរការ​​អាជីវ​កម្មនេះ លោក ​និង​បង​ប្រុស​បាន​ឃើញ​ការ​បង្ហោះ​ពពុះពព​កនៅ​ក្រៅ​ប្រទេស ទើប​លោក​សិក្សា​ពី​វិធីនៃ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ដើម្បី​ផ្តល់​សេវាកម្ម​ជូន​អតិថិជន។ លោក​និយាយ​ធានា​ថា សេវាកម្ម​បង្ហោះ​ពពុះ​សាប៊ូ​នេះ មិនបង្ក​ហា​និភ័យ​ចំពោះ​សុខភាព និង​សុវត្ថិភាព​ណាមួយ​ឡើយ។លោក​បាន​បន្តថា ម៉ាស៊ីន និង​ឧបករណ៍​ទាំងអស់​ត្រូវបាន​ធ្វើការ​កុម្ម៉ង់​ជាពិសេស​ពី​រោងចក្រ​នៅក្នុង​ប្រទេស​ចិន​ក្នុង​តម្លៃ​ជិត​ពីរពាន់​ដុល្លារ។ លោក​បាន​សាកល្បង​បន្ទាប់​ពី​ការពិសោធ​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ ហើយ​លោក​សង្កេត​ឃើញ​ថា​មាន​មនុស្ស​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ជា​ច្រើន​ទទួល​ការ​ចាប់​អារម្មណ៍ខ្លាំង​តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​លោក។

អ្នក​ជំនួញ​វ័យ​ក្មេង​រូបនេះ​បាន​រំឭក​ថា៖ «កាលពី​សប្តាហ៍​មុន ពួក​យើង​បាន​សហការ​ជាមួយ​ដៃគូ​អាជីវកម្ម​ហាង​ការ៉េម​មួយ​កន្លែង​លើផ្លូវ ៣៦០ ដាក់​បង្ហាញ​នូវ​ផលិកម្ម​ពពុះ​ពពក​ក្នុង​ទម្រង់​ជារូប​បេះដូង អង្គរវត្ត ក៏​ដូចជា​ផែនទី​ប្រទេស​កម្ពុជា​ជាដើម ដែល​ទទួលបាន​ការ​ចាប់​អារម្មណ៍​លើសពី​ការ​រំពឹង​ទុក។លើសពីនេះ ពួកយើង​អាច​បង្កើត​នូវ​រូបភាព​ផ្សេងៗ​ទៅតាម​ការចង់​បាន​របស់​អតិថិជន»។

លោក តាំង ស៊ុន​ហ៊ួត​ បាន​បញ្ជាក់​ថា៖ «កន្លង​មក ខ្ញុំ​បានទទួល​ការចាប់​អារម្មណ៍​ពី​សំណាក់់​បងប្អួន​ជនជាតិ​ខ្មែរ និង​សាសន៍​ដទៃ​ដើម្បី​ជួល​សេវាកម្ម​របស់ខ្ញុំ ប៉ុន្តែ​យើង​មិនទាន់​មាន​សមត្ថភាព​ផ្គត់ផ្គង់​សេវា​ទៅក្រៅ​ប្រទេស​នៅឡើយ។ ខ្ញុំ​សង្ឃឹម​ថា បង​ប្អួន​នឹង​ចូលរួម​គាំទ្រ​សេវាកម្ម​ថ្មី​នេះ»។

រហូត​មកដល់​ឥឡូវ លោក​បាន​កំណត់​នូវក​ញ្ចប់​សេវាកម្ម​បង្ហោះ​ពពុះ​ពពក​ក្នុងតម្លៃ ៥០០ ដុល្លារ រយៈពេល ៣ ទៅ ៤ ម៉ោង​សម្រាប់​កម្មវិធី​នីមួយ​ៗ។សម្រាប់​ព័ត៌មាន​ពី​សេវាកម្ម​ពពុះ​ពពក​​លោក​អ្នក​អាចចូល​ទៅ​កាន់​គេហ​ទំព័រប្រភព៖postkhmer
expert

khmer-cloud

sud


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។