ក្រោយពីតារាកំប្លែង វ៉ាន់ នីឡា បានចាប់អាជីពថ្មី របស់ខ្លួនធ្វើជាពិធីករ ស្រាប់តែមានការ រិះគន់ជាច្រើន ថានាងធ្វើពិធីករ មិនសូវសម ខណៈពេលអ្នកខ្លះនិយាយថានាង និយាយមិនត្រូវរឿងក៍មាន។ ហើយថ្មីៗនេះ ក៍ស្រាប់តែ ព័ត៌មានមួយចំនួន បានចាប់ផ្តើមលើកយកកំហុសឆ្គង ធ្វើការរិះគន់ តារាកំប្លែងវ័យក្មេងរូបនេះ សារជាថ្មី ដែលធ្វើអោយនាង មានការអាក់អន់ចិត្តយ៉ាងខ្លាំង ព្រោះតែនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុននោះ។ក្នុងនោះដែរ កញ្ញា វ៉ាន់ នីឡា ក៍បានសំណូមពរ អោយបញ្ឈប់ព័ត៌មាន រិះគន់ទាំងនេះតទៅទៀត នៅលើ Facebook ហើយអ្នកគាំទ្រ របស់នាង ក៍យល់ស្របចំពោះសំណូមពរ របស់ វ៉ាន់ នីឡា ផងដែរ។ ចំពោះសំណូមពរ អោយបញ្ឈប់ការ រិះគន់មួយនេះ យើងនឹងធ្វើការ សាកសួរទៅកាន់ កញ្ញា វ៉ាន់ នីឡា ពីមូលហេតុនៃសំណូមពរ របស់នាង ក្នុងពេលឆាប់ៗនេះ៕
Screen-Shot-2016-06-25-at-10.05.12-AM


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។