មនុស្សជាច្រើនមិនឆ្ងល់ថា ហេតុអ្វីបានមួយរយៈចុងក្រោយមកនេះ កំណើនអ្នកស្លាប់ដោយសារតែរោគមហារីកបានកើនឡើង មិនធ្លាប់មានពីមុនមក ។ ដូចនេះយើងសូមបង្ហាញពីគ្រោះថ្នាក់ ដែលកើតឡើងពីរថយន្ត របស់អ្នក រាល់ពេលដែលអ្នក ធ្វើដំណើរនៅពេលព្រឹក និង ពេលយប់ ដោយគ្មានការប្រុងប្រយ័ត្ន និងផ្លាស់ប្តូរនូវសកម្មភាព ដ៏គ្រោះថ្នាក់នេះ ជាបន្ទាន់ ។មានមូលហេតុ ១ ដែលមិនគួរធ្វើ នោះគឺ កុំទាន់ចុច បើកប៊ូតុង A/C ភ្លាមៗ នៅពេលអ្នកចូលក្នុងរថយន្ត ។ គឺអ្វីដែលធ្វើដំបូង នៅពេលចូលរថយន្ត គឺ បើកបង្អួចរថយន្ត ឲ្យបាន ពីរ ទៅ ៣ នាទី រួចសឹមចុចប៊ូតុងម៉ាស៊ីនត្រជាក់ A/C ។
នៅខាងក្រោមនេះដែរ ជាមូលហេតុពន្យល់ពីគ្រោះថ្នាក់ ៖
បើតាមការស្រាវជ្រាវរបស់ អ្នកជំនាញ ទៅលើ ផ្ទៃតាប្លូ កៅអ៊ីរថយន្ត និង ម៉ាស៊ីនត្រជាក់ វាបានបញ្ចេញសារធាតុពុល ម្យ៉ាងឈ្មោះ «បង់ហ្សែន »(សារធាតុបង្កមហារីក) ។
សារធាតុពុល «បង់ហ្សែន » វានឹងធ្វើឲ្យប៉ះពាល់ដល់ឆ្នឹង ដែលបណ្តាលឲ្យខ្វះឈាម និង កាត់បន្ថយកោសិកា ឈាមស ។
ម្យ៉ាងវិញទៀត វានឹងធ្វើឲ្យកើតឡើង នូវជំងឺមហារីកឈាម ហើយសម្រាប់ស្ត្រីមានផ្ទៃពោះវិញ អាចនឹងរលូតកូន ។
ក្នុងនោះអ្នកជំនាញ ក៏បានពន្យល់ថា រថយន្តរបស់អ្នក ដែលចតដោយបិទទ្វារជិត កម្រិតនៃ បង់ហ្សែន នឹងមានដល់ទៅ ៤០០ ទៅ ៨០០ មីលីក្រាម ។ តែ បើសិនជា អ្នកចតដោយបើកទ្វារ ក្រោម កម្តៅព្រះអាទិត្យ ៦០ អង្សាសេ នោះ កម្រិតនៃបង់ហ្សែន នឹងកើនឡើង ចាប់ពី ២០០០ ដល់ ៤០០០ មីលីក្រាម ចំនួន កម្រិតដល់ ៤០ ដងនេះ អាចទទួលយកបាន ។
សម្រាប់ម្ចាស់យានយន្តដែល ចតរថយន្តដោយបិទបង្អួចជិតសូន្យឈឹងនេះ នឹងជៀសមិនផុតពី ការទទួលនូវជាតិពុល នេះ យ៉ាងឆាប់រហ័ស ។
«បង់ហ្សែន »(សារធាតុបង្កមហារីក) វាក៏ធ្វើឲ្យប៉ះពាល់ដល់ តម្រង់នោម និង ថ្លើមរបស់អ្នកផងដែរ ។ អ្វីដែលកាន់តែអាក្រក់ នោះ នឹងធ្វើឲ្យរាងកាយរបស់អ្នក ពិបាកក្នុងការបណ្តេញជាតិពុល ។
ដូច្នេះសូមម្ចាស់យានយន្តទាំងអស់ បើក ឬបង្ហើបទ្វាររថយន្ត ឲ្យមានខ្យល់ចេញចូល ដើម្បី បណ្តេញសារធាតុពុលចេញពី តាប្លូ កៅអ៊ី និង ម៉ាស៊ីនត្រជាក់ មុននឹងចូលទៅក្នុងរថយន្ត ៕ប្រភព៖thevehiclenews
WW


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។