កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ កំពូលតារាសម្តែងទឹកភ្នែក នី មុន្នីនាថ បានបង្ហាញវត្តមាននៅក្នុងពិធីមង្គលការ ថន ដារ៉ា ដែលប្រិយមិត្តទស្សនិកជនស្គាល់យ៉ាងច្បាស់ថាជាបងស្រីរបស់ពិធីការិនី ថន លក្ខិណា ។ នៅក្នុងរាត្រីនោះដែរ នី មុន្នីនាថ បានរំលេចរូបសម្រស់យ៉ាងស្រស់សោភា ជាមួយនឹងរ៉ូបវាល-ក ពណ៌ទឹកមាសមានលាយឡំដោយពន្លឺផ្លេកៗនៃខ្សែសយ មើលទៅពិតជាស្រស់ស្អាត និង ជាទីគាប់ភ្នែកដល់ភ្ញៀវដែលបានទៅចូលរួមផងដែរ រហូតភ្ញៀវបុរសខ្លះស្រវារកកន្លែងអង្គុយក្បែរនាងទៀត ។ក្នុងឈុតរ៉ូបពណ៌ទឹកមាស មានរំលេចដោយពន្លឺព្រិចៗនៃខ្សែសយតូចឆ្មារ កំពូលតារាទឹកភ្នែក និង ជាតួឯកស្រីក្នុងរឿង «ភ្លើងស្នេហ៍ ភ្លើងឫស្យា» នី មុន្នីនាថ បានប្រាកដខ្លួនធ្វើឱ្យភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការ ថន ដារ៉ា ជាបងស្រីបង្កើតរបស់ ថន លក្ខិណា ស្រឡាំងកាំងនឹងរូបសម្រស់ដ៏ស្រស់សោភារបស់នាងខ្លាំងណាស់ ដោយហេតុតែនាងបានបង្ហាញរូបសម្រស់ស្រស់ស្អាតដូចជាព្រះនាងតូចមួយអង្គ ដែលជាទីចាប់អារម្មណ៍របស់បុរសៗជាច្រើន រហូតដល់មានភ្ញៀវបុរសៗមួយចំនួនប្រវេប្រវារកកៅអីដើម្បីអង្គុយក្បែរនាងទៀតផង។ មិនតែប៉ុណ្ណោះសូម្បីតែប្រិយមិត្តទស្សនិកជនដែលឃើញរូបថតនាងបង្ហោះ ក៏លាន់មាត់ដែរថា នី មុន្នីនាថ ពិតជាស័ក្តិសមឥតខ្ចោះជាមួយឈុតរ៉ូបប៉ាក់ពណ៌ទឹកមាសដែលនាងបានគ្រងកាលពីយប់មិញនោះ ។ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាស្អាតដូចព្រះនាងនេះដែរ នី មុន្នីនាថ ត្រូវបានមហាជនលើកសរសើរម្តងហើយម្តងទៀតថាស្រស់ស្អាតគ្រប់ៗគ្នា ហើយនេះក៏មិនមែនជាលើកទីមួយដែរសម្រាប់ នី មុន្នីនាថ ដែលទទួលបានការលើកសរសើរនោះ ៕ ប្រភព៖mphotnews
13439022_367326243391482_8187253428366412452_n

13439206_367326246724815_2892487396027723282_n

13510790_367326263391480_4824424438185916648_n

13516738_367326193391487_147419868544747373_n

J20160627-6

13508959_367326320058141_5606426047545228730_n


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។