ភ្នំពេញៈ ជន​អនាមិក​ដែល​មាន​ចេតនា​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​តារា​ចម្រៀង​ស្រី​ល្បី​មធ្យម ក្នុង​វិស័យ​ចម្រៀង​ប្រពៃណី និង​សម័យ កញ្ញា ស៊ូ ដាណេ តាម​រយៈការ​បង្កើត​នូវគណនី​ហ្វេសប៊ុក​ក្លែងក្លាយ (Fake Account) មួយគឺ​បាន​យករូប​របស់​នាង​ទៅដាក់​ជា Profile មាន​សរសេរ​ឈ្មោះ​ជា​អក្សរ​ខ្មែរ​មួយឃ្លា​មានន័យ​អសុរស និង​បង្ហាញ​នូវ​អំពើ​ពេស្យាកម្ម ដែល​ប៉ះពាល់​យ៉ាង​ខ្លាំងទៅ​លើ​កិត្តិយស​ជាស្រ្តី​ខ្មែរ​នៅក្នុង​សង្គម​សិល្បៈ។

រូប​ដែលប្រើ​ជា​ Profile នៃ​គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយនោះ​ បាន​ធ្វើឲ្យ​សាមី​ខ្លួន​ផ្ទាល់​គឺតារា​ចម្រៀង​ស្រី​សម្បុរស្រអែម​ កញ្ញា ស៊ូ ដាណេ បាន​កើតនូវ​ក្តី​រន្ធត់​តក់ស្លុត​ និង​និយាយ​អួល​ដើម​កលាយ​នឹងទឹក​ភ្នែក​ ខណៈ​រូបនោះ​ត្រូវនាង​គិតថា​ ជា​ចេតនា​មួយ​ចង់បង្ខូច​នូវ​កេរ្តិ៍​ឈ្មោះ​នាងចំៗ​តែម្តង។

កញ្ញា ស៊ូ ដាណេ បាន​និយាយ​ ហើយក៏​បាន​បង្ហោះសារ​ខូច​ចិត្តនោះ នៅ​ក្នុង​ហ្វេសប៊ុក​ខ្លួនផង​ដែរថា៖ «​បើមាន​ពាក្យ​សម្តី​ខុស​ឆ្គង​នាងខ្ញុំ​ សូម​អភ័យទោស នាងខ្ញុំ​មិន​សូវជា​ចេះ​និយាយ​បាន​ច្រើន​ឡើយ​ ព្រោះ​អារម្មណ៍​នាងខ្ញុំនៅ​មិន​ទាន់​សុខ​ចិត្ត​នឹង​ ការ​មាក់​ងាយ​របស់​ពួក​អស់​នោះ​មកលើ​នាងខ្ញុំ​ ចំពោះ​បងប្អូន​ ដែល​ស្គាល់​នាងខ្ញុំ​គេ​ច្បាស់ជា​ដឹងថា វាជា​រូប ​fake ចុះអ្នក​ដែល​មិន​ស្គាល់​នាង​ខ្ញុំវិញ​នោះ​?​ គឺ​មាន​រាប់​លាន​នាក់​ណាបង​ប្អូន!!!!គឺ​ថាវា​បាន​ប៉ះពាល់​កិត្តិយស​នាងខ្ញុំ​យ៉ាង​ធ្ងន់ធ្ងរ។នាង​ខ្ញុំ​មិនគិត​មិន​បានទេ​ ដោយ​សារ​តែវា​ម្នាក់​ធ្វើឲ្យ​អន្តរជាតិ​ គេ​មើលងាយ​​ខ្មែរ បើសិន​ជាគេ​អាច​អានបាន និង​ប្រែថា​យ៉ាង​ម៉េច​នោះ អ្នកឯង​មក​ជាន់​ពន្លិច​ខ្មែរ​ខ្លួនឯង»។
SODANA_0
តែ​មកទល់​ពេល​នេះ​ កញ្ញា ស៊ូ ដាណេ នៅ​ពុំបាន​ចាត់​វិធាន​ការ​យ៉ាង​ណា​ ឬដាក់​ពាក្យ​ដើម្បី​វែកមុខ​រក​ជនអនាមិក​នោះ​នៅឡើយទេ​​ ក៏​ដោយ​សារ​ បន្ទាប់​ពីមាន​ការ​ខ្ចរខ្ចាយ​ និង​បង្ក​ភាព​ភ្ញាក់​ផ្ញើល​តាម​បណ្តាញ​ហ្វេសប៊ុក​មួយ​រយៈពេល​ចុង​ក្រោយ​មក គណនី​ហ្វេស​ប៊ុក​ក្លែងក្លាយ​ដ៏​អាសអាភាស​នោះត្រូវ​បាន​ប្លុក​បាត់​វិញ។

កញ្ញា ស៊ូ ដាណេ បាន​ប្រាប់​ថា៖ «ដោយសារ​ខ្ញុំ​ប្រញាប់​រាយការណ៍​ពេក​ ទើប​ពិបាក​រកវា [Fake Account] វិញ។ ធម្មតា​ត្រឹម​យក​រូបថត​ ខ្ញុំ​សូវជា​ប្រតិកម្ម​ទេ​បង! តែ​វាពិត​ជា​ជ្រុល​ហួស​ហេតុ​ ខ្ញុំចង់​ស្រក់​ទឹក​ភ្នែក​នៅ​ពេលឃើញ​មាន​ឈ្មោះ​​ដ៏​សែន​ពេស្យា មួយ​នោះ។ នាង​ខ្ញុំនឹង​ប្តឹង​ជន​នោះ​មិនឲ្យ​ដឹងខ្លួន​ទេ បើ​ហ៊ាន​ធ្វើ​ម្តង​ទៀត​»។

នាង​ ស៊ូ ដាណេ ក៏បាន​អះ​អាង​ដែរ​ថា​ គឺ​មាន​ជន​អនាមិក​មួយរូប​ បាន​យក​រូបថត​របស់​នាង​ទៅ​បង្កើត​គណនី​ក្លែង​ក្លាយ​ ដោយ​បាន​ប្រើ​ឈ្មោះ​ជា​លក្ខណៈ​ពេស្យា ដែល​នាង​មិនអាច​ទទួល​យក​បាន។

នាងថា៖ «ការ​បង្ខូច​ឈ្មោះ​ដ៏​ធ្ងន់ធ្ងរ​នោះ​បាន​កើត​មានឡើង​តាំង​ពីអំឡុង​ខែមីនា​ មុន​ពេល​នាង​ចេញ​ទៅ​សម្ដែង​នៅឯ​ប្រទេស​អូស្រ្តាលី​នោះ​ម្ល៉េះ ប៉ុន្តែ​មកពី​នាង​ទើបតែ​បានដឹង​ក្រោយ​ការ​ចែកចាយ​ ទើប​នាងភ្ញាក់​ផ្អើលនា​ពេលថ្មីៗ​នេះ»។

តារា​ចម្រៀង​ស្រី​រូបនេះ​ ក៏បង្ហោះ​សារ​បែប​ងឿង​ឆ្ងល់​ទៅ​ជនអនាមិក​វិញ​ដែរថា៖ «​អត់​ល្បី​ផង​ហើយ​អត់ស្អាត​ទៀត​ ម៉េច​​គេ​ចាំបាច់​ធ្វើ​អ៊ីចឹង? (យក​រូប​ទៅ​បង្ខូច​ឈ្មោះ)​? ខ្ញុំ​សួរទៅ​អ្នក​វិញ​ថា បើគេ​យក​រូប​ថត​ម្តាយ ឬបង​ប្អូនស្រី​របស់​អ្នក​ទៅ​បង្កើត Facebook​ ដែលមាន​ឈ្មោះ​ថា «ចង់​ចុយ​ប្រុស​ក្តធំៗ»​ ដូច្នោះ​តើនឹង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ?»៕​ប្រភព៖postkhmer


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។