ភ្នំពេញ: បើទោះ​ជា​មានការ​លើក​ទឹកចិត្ត​ពី​មិត្តភក្ដិ និង​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន រួមទាំង​សមាគ​អ្នកសិល្បៈ​ស្ម័គ្រ​ចិត្ត​ផ្តល់​មេធាវី​ជួយ​ស្វែងរក​យុត្តិធម៌ ពី​ការទម្លាយ​រូបអាក្រាត​កាយ​នោះ​យ៉ាង​ណាក្តី ក៏​កញ្ញា វ៉ាន់ នី​ឡា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខត ​បង្ខំ​ចិត្ត​លុបចោល​គម្រោង​ការងារ​សិល្បៈ​ទាំងអស់ ដោយសារ​នាង​មិន​ហ៊ាន​ប្រឈម​នឹង​ភាព​អាម៉ាស​។ វ៉ាន់ នី​ឡា បាន​លើក​ឡើង​ថា វាជា​មេរៀន​ដែល​ស្ត្រី​គ្រប់គ្នា​គួរកុំ​មើល​រំលង។

ទន្ទឹម​នឹង​លទ្ធផល​ប្តឹង​នៅ​ក្រសួង​មហា​ផ្ទៃ​ ដែល​ជ្រោម​ជ្រែង​ដំណើរ​ពីបងប្អូន​បង្កើត​នាង កវី សុខ ជំនោរ និង​សមាគម​អ្នកសិល្បៈ​ស្ម័គ្រ​ចិត្ត ផុស​ពី​ទឹកចិត្ត​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏​មិនទាន់​មាន​ពន្លឺ​នោះ ហើយក៏​រំលង​ពីបណ្តាញ​ទូរទស្សន៍​ក្នុងស្រុក ស្វែងរកឱ​កាស​ធ្វើបទ​សម្ភាស​ជុំវិញ​រឿង​គេ​ទម្លាយ​រូបថត​អាក្រាត​កាយ ទៅចូល​ខ្លួន​ផ្តល់​បទ​សម្ភាស​ក្នុង​ផេក នាយក​រដ្ឋមន្ត្រី ក្រោម​ការ​ហែហម​ពី​អ្នកនាង ចន ច័ន្ទលក្ខិណា​ ដែរនោះ តារាចម្រៀង​ប្អូនស្រី​បង្កើត​កវី សុខ ជំនោរ នាង វ៉ាន់ នីឡា ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​ លាយ​នឹង​​ទឹកភ្នែក​ទឹកសំបោរ បាន​ពោលថា រូបភាព​អាក្រាត​កាយ​របស់​នាង​​កើតឡើង​ពី​មោហ៍បិទ​មោហ៍​បាំង​។
n
តារា​ចម្រៀង ដែល​បោក​ផ្ទប់​ដោយ​រូបភាព​អាក្រាតកាយ​រូបនេះ បាន​ពោល​ឥត​លាក់​លៀម​ថា៖ «អ្វីៗវា​កើតឡើង​ដោយក្តី​ស្រឡាញ់ និង​ស្នេហា​ស្មោះ ហើយវា​ក៏​មិនមែន​ស្នេហា​កើត​ឡើង​ភ្លាម ក៏​កើតវា​មាន​ភ្លាមៗដែរ»។ បន្ទរពី​សម្ដី​អះអាង​ថា រូបនាង​មិន​មែន​ជាស្រី ដែល​មាន​ដៃគូ​ស្នេហា​ច្រើន ហើយ​រូបថត​ទាំង​នោះ​មិន​សម្រាប់​អ្នកណា​​ក្រៅពី​មនុស្ស​ដែល​នាង​ស្រឡាញ់​ឡើយ។

ស្រីស្រស់ ​វ៉ាន់ នី​ឡា បាន​បញ្ជាក់ថា៖ «ខ្ញុំក៏​គិត​ដែរ​ថា បុរស​ម្នាក់នេះ ​ជា​អនាគត ទើបខ្ញុំ​ប្រគល់​នូវអ្វីៗ​គ្រប់​បែបយ៉ាង​។ មិន​តែប៉ុណ្ណោះ ពួកយើង​ក៏មាន​ទាំង​គម្រោង​ដឹក​ដៃគ្នា​ចូល​រោងការ​តាម​ប្រពៃណី សាង​សុភមង្គល​នឹង​គ្នា​ផងដែរ ទើបបាន​ឈាន​ដល់​មាន​រូបភាព​នេះ»។

នាង​ពោល​ទាំង​សោកស្តាយ​ថា៖ «វា​ពិតជា​អាម៉ាស​ខ្លាំងណាស់ ដែល​យើង​ជាស្ត្រី​ និង​ក៏​ជា​អ្នកសិល្បៈ បែកធ្លាយ​រូបភាពដ៏​អាម៉ាស​បែបនេះ»។

នីឡា ប្រាប់ថា៖ «ភ្លាមៗខ្ញុំ​ពិតជា​មិន​ដឹងថា​ត្រូវធ្វើ​ម៉េច​មែន ព្យាយាម​នៅ​ម្នាក់ឯង​ មិន​ចង់ជួប​អ្នកណា​ទាំងអស់ ហើយក៏​មិន​ចង់ឃើញ​បរិយាកាស​ខាងក្រៅ​ដែរ ពី​ព្រោះ​វាពិតជា​រឿង​ដ៏​អាម៉ាស។ ​ខ្ញុំគិត​ដែរ​ថា ក្រុមគ្រួសារ​ ឪពុក​ម្តាយ​បង​ប្អូន​នឹង​ស្តីបន្ទោស​យ៉ាង​ណាទេ»។

ប៉ុន្តែ​តារា​ចម្រៀង​វ័យ ២៥ ឆ្នាំ​រូបនេះ​ បន្ដ​ថា៖ «បងប្អូន​ក្រុមគ្រួសារ​គាត់​ដឹង​ពី​ភាព​អាម៉ាស​នេះ ដឹង​ពីទុក្ខ​ក្នុងដើម​ទ្រូង​ខ្ញុំ គាត់​មានតែ​ការ​លើក​ទឹកចិត្ត​រួមជាមួយ​មិត្ត​ភក្ដិ​សិល្បៈ​ ក៏ដូច​ជា​អ្នកគាំទ្រ ទើប​ខ្ញុំ​ព្យាយាម​រឹងមាំ​ឡើងវិញ ហើយ​ហ៊ាន​ប្រឈម​មុខ ស្វែងរក​ភាព​ស្អាតស្អំ​ឡើងវិញ ដើម្បី​លើក​តម្លៃ​ស្ត្រី​ផង»។

ក៏​ទទួល​ស្គាល់​ថា ពិតជា​សោក​ស្តាយ​ពន់ពេក នូវ​ទង្វើ​ខ្វះ​ការពិចារណា ពី​ព្រោះ​តែ​ទឹកចិត្ត​ងប់ងុល ជឿ​លើការប​អះអាង​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ នេះគឺជា​មេរៀន​ដ៏​ជួរ​ចត់ ជាកំហុស​ដ៏​ធំធេង​ ប៉ះពាល់​ទាំង​ខ្លួនឯង និងគ្រួសារ ក៏​ដូចជា​តម្លៃ​ស្ត្រី​ខ្មែរ​នោះ ​វ៉ាន់ នី​ឡា ថា យ៉ាងណា​កំហុស​មួយ​នេះ​ដែល​នាងសាង​ ក៏ជា​មេរៀន​សម្រាប់​ស្ត្រី​ឯទៀត​ដែរ។

ថ្ងៃក្រោយ​កុំ​ងាយ​ជឿលើ​រឿង​ស្នេហា ជឿ​លើ​ការសន្យា​ពីបុរស​យើង​ស្រឡាញ់។

នាង​ថា៖ «សារមួយ​នេះ​សង្ឃឹម​ថា ស្ត្រីគ្រប់​រូប ពិសេស​ប្អូនៗជំ​នាន់​​ក្រោយ​ទទួលយក​ទៅធ្វើ​ការពិចារណា ព្រោះ​ខ្ញុំជា​គំរូ​ហើយ ដោយ​សារជឿ​ការសន្យា ជឿ​លើក្តី​ស្រឡាញ់ ទើបរង​អាម៉ាស»៕ប្រភព៖postkhmer


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។