ភ្នំពេញ៖ ក្រុមចោរ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លូនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកHonda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
13517432_627847924036670_4183439340352858778_o

13522815_627847920703337_8349852696438000092_o

13524365_627847917370004_5583582198926468958_n


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។