ក្រុងឡុងដ៍: តាមការ​សិក្សាថ្មី​មួយ​ចុះផ្សាយ​ក្នុង​ BMJ Open បុរស​រក​គូរួម​មេត្រី​ជាមួយ​នារី​ស្រស់​ឆើត​ឆាយ​ទំនង​ជាមិន​ចង់ប្រើ​ស្រោម​អនាម័យ​ឡើយ​។

កម្រិត​នៃភាព​ទាក់ទាញ​របស់​នារី​ប្រភេទ​នេះ​ជះឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ដ​ការពារ​ខ្លួន​របស់​បុរស។

ក្រុមអ្នក​ចងក្រង​ការសិក្សា​ ឲ្យដឹង​ថា​៖ «បំណង​ចម្បង​នៃការ​សិក្សាថ្មី​ៗ​នេះ​គឺចង់​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ទំនាក់​ទំនង​រវាង​រូបឆោម​ដ៏​ផូរផង់​ និង​បំណង​ប្រើ​ស្រោម​អនាម័យ​ចំពោះ​បុរស​ប្រតិព័ទ្ធ​ភេទ​ផ្ទុយ»។

បុរស​ដែល​ចាត់ទុក​ខ្លួន​ជា​ទេវ​បុត្រ​​ស្រស់​សង្ហា​ ក៏មាន​ទំនោរ​មិន​ចង់​ប្រើ​ស្រោម​ពេល​រួមភេទ​ដែរ​។

ប្រហែល​ជា​ភាព​ទាក់ទាញ​ខ្លាំង​​អន្ទង​ចិត្ដ​បុរស​មិនចង់​ពាក់​ស្រោម​ សូម្បី​តែ​ពួកគេដឹង​ថា នារី​ទាំង​នោះ​អាច​ជាមុខ​សញ្ញា​ចម្លង​មេរោគ​តាម​ការ​រួម​ភេទក្តី​៕ប្រភព៖postkhmer
onb


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។