រថយន្តដឹកម្មករ-កម្មការិនី រោងចក្រកាត់ដេរមួយគ្រឿង បានក្រឡាប់ផ្ញើកង់ បណ្តាលឲ្យរបួសកម្មករចំនួន៩នាក់ ក្នុងចំណោមជនរងគ្រោះ ដែលជិះលើរថយន្ត ២៨នាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅ លើផ្លូវលេខ៤៤ km២០-២១ ភូមិអូរនាងហីុង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះម៉ាក Hyundai (តូរីស) ពាក់ស្លាកលេខ ភ្នំពេញ 2F.7474 ដឹកកម្មកររោងចក្រ ចំនួន២៨នាក់ ធ្វើដំណើពីលិចទៅកើត ដល់ចំណុច ខាងលើ បានបែកកង់រថយន្ត ខាងក្រោយ ផ្នែកខាងស្តាំ បណ្តាលឲ្យក្រឡាប់ ហើយរបួសសរុប ០៩នាក់ ស្រី០៨នាក់។ ជនរងគ្រោះទាំង៩នាក់រួមមាន ៖
1- យឹម ធីតា ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល)
2-ផាន់ សុភា ភេទស្រី អាយុ២៤ឆ្នាំ (របួសស្រាល) អ្នកទាំងពីរ នៅ ភូមិក្រាំង ឃុំហោសំណម ស្រុកឱរ៉ាល់
3-មៀច ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល)
4-ផន ផល ភេទស្រី អាយុ២២ឆ្នាំ (របួសធ្ងន់) អ្នកទាំងពីរ នៅភូមិដីឆ្នាំង ឃុំហោសំណម ស្រុកឱរ៉ាល់
5-ជូ ចន្ថា ភេទស្រី អាយុ២៣ឆ្នាំ (របួសធ្ងន់)
6-សែម ស្រីតូច ភេទស្រី អាយុ១៩ឆ្នាំ (របួសស្រាល)
7-ឃុន ចាន់ធីម ភេទស្រី អាយុ២៨ឆ្នាំ (របួសស្រាល) អ្នកទាំងបី នៅភូមិតាំងរបង ឃុំហោសំណម ស្រុកឱរ៉ាល់
8-នីម ងឺន ភេទស្រី អាយុ១៩ឆ្នាំ (របួសស្រាល) នៅភូមិក្រាំងតាវ៉ាវ ឃុំហោសំណប ស្រុកឱរ៉ាល់។

ចំពោះអ្នកបើកបរ ឈ្មោះ ជួន ហឿន ភេទប្រុសអាយុ៥ ៣ឆ្នាំ (របួសស្រាល) នៅភូមិតាំងរបង ឃុំហោសំណំ ស្រុកឱរ៉ាល់ បានបញ្ជូនទៅមន្ទីរពេទ្យ នឹងកំពុងធ្វើការគ្រប់គ្រង៕ ABC
13516304_520702398130746_6541802280468654560_n

13528896_520702391464080_6271306780106861442_n

13537717_520702368130749_3537835249061521142_n

13537726_520702454797407_5382550389630241564_n

13567240_520702428130743_8225250186069484225_n


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។