ពោធិ៍សាត់៖ ឆ្កែរបស់ប្រជាពលរដ្ឋ១៣ក្បាល ត្រូវបានក្រុមចោរដាក់ថ្នាំបំពុលងាប់ រួចលួចម៉ូតូ១គ្រឿង ដោយសុវត្ថិភាព នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ ឲ្យដឹងថា ក្រុមចោរដែលដាក់ថ្នាំបំពុលឆ្កែងាប់១៣ក្បាល រួចលួចម៉ូតូ១គ្រឿង ម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1D-0478 ដែលម្ចាស់ឈ្មោះ ថន ធីម អាយុ៣៦ឆ្នាំ(ជាប្តី) និងប្រពន្ធឈ្មោះ គង អ៊ីន អាយុ៤៥ឆ្នាំ។លោកអធិការរង បានបន្តថាមុនពេលកើតហេតុ គ្រួសាររងគ្រោះបានសម្រាក់លង់លក់ ដោយមិនដឹងពីសកម្មភាពរបស់ក្រុមចោរដែលដាក់ថ្នាំបំពុលឆ្កែឡើយ ស្រាប់តែដល់ម៉ោងប្រហែល ១រំលងអាធ្រាត ជនរងគ្រោះបានក្រោកទៅបត់ជើង ក៏ប្រទះឃើញឆ្កែរបស់ខ្លួនពុលងាប់១ក្បាល ហើយនាំគ្នាផ្អើលឆោឡោទាំងយប់ ពេលនោះស្រាប់តែមានឆ្កែប្រជាពលរដ្ឋជិតខាងពុលងាប់១២ក្បាលទៀត។ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានសន្និដ្ឋានថា នេះអាចជាគម្រោងការណ៍ដំបូង របស់ក្រុមជនសង្ស័យ មុននឹងពួកវាធ្វើសកម្មភាព អ្វីមួយបន្តទៀតដូចជា គាស់ផ្ទះ ប្លន់ លួច និងសកម្មភាពផ្សេងទៀត នៅពេលគ្មានសកម្មភាពរំខានដោយឆ្កែទំាងនោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សូមសំណូមពរឲ្យ លោកមេប៉ុស្តិ៍ និងលោកមេភូមិ យកចិត្តទុកសហការគ្នា ដាក់ពង្រាយកម្លំាងល្បាតក្នុងមូលដ្ឋាន ជាប្រយោជន៍ការពារសន្តិសុខ និងបង្ការបញ្ហាអសកម្មផ្សេងៗ ដែលអាចកើតមានឡើង៕
13495135_628168990671230_6603457257657254894_n

13510887_628168984004564_1375609961054606225_n


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។