បន្ទាយមានជ័យៈ ស្រ្តី​ម្នាក់​បាន​ស្លាប់​មួយ​ថៃ្ង​បន្ទាប់ពី​គាត់​ផឹក​​ទឹក​​អាស៊ីត​កាល​ពី​ថ្ងៃ​​ទី​ ២៧ ខែ​មិថុនា​នៅ​ភូមិ​ចំណោមលិច ឃុំ​ចំណោម ​ស្រុក​មង្គលបុរី​ ខេត្ត​បន្ទាយមានជ័យ​ប៉ុន្តែ​​នគរបាល​​ស្រុក​សន្និដ្ឋាន​ថា​អាច​មក​​ពី​​ស្រ្តី​​នោះ​មាន​ជំងឺ​​សរសៃ​ប្រសាទ​ព្រោះ​ជា​គាត់​មនុស្ស​ញៀន​ស្រា​។

លោក អ៊ិនសំអាត​ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចំណោម​បាន​ប្រាប់​​ពី​ម្សិលមិញ​ថា​ស្រ្តី​នោះ​ឈ្មោះ​ គីនហ៊ីង ​អាយុ​ ៤២ ឆ្នាំ​មាន​​ប្តី​​ឈ្មោះ​ សុខ សាឡៅ​ អាយុ​ ៤៥ ​ឆ្នាំ​រស់នៅ​ភូមិ-ឃុំ​កើត​ហេតុ​ និង​មាន​កូន​ ៣ ​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​។

លោក​ប្រាប់​ថា​ស្រ្តី​រងគ្រោះ​ជា​មនុស្ស​ប្រមឹក​ជាង​ ២០ ​ឆ្នាំ​​ហើយ​ ហើយ​គាត់​ផឹក​រហូត​កើត​ជំងឺ​សរសៃ​ប្រសាទ​។

លោក សំអាត បាន​ឲ្យ​ដឹង​ថា​៖ ​«​ខ្ញុំ​ថា​គាត់​មាន​ជំងឺ​សរសៃ​ប្រសាទ​ព្រោះ​គាត់​ផឹក​ស្រា​ឡើង​បាត់បង់​ស្មារតី​តែ​គាត់​គ្មាន​លិខិត​បញ្ជាក់​ពី​ជំងឺ​សរសៃ​ប្រសាទ​ទេ​ហើយ​ថ្ងៃ​កើត​ហេតុ​​គាត់​បាន​យក​ទឹក​អាស៊ីត​ចាក់​ពី​អាគុយ​សម្រាប់​ចាប់​បំភ្លឺ​ក្នុង​ផ្ទះ​មក​ផឹក​»​។

លោក​បញ្ជាក់​ថា​គ្រួសារ​គាត់​ក្រីក្រ​ និង​មាន​កូន​ស្រី​ច្បង​ម្នាក់​ប៉ុន្តែ​នាង​មាន​ប្តី​ហើយ​ឯ​កូន​ប្រុស​តូច​​ ២ ​នាក់​ទៀត​រស់នៅ​ជាមួយ​ឪពុក ម្តាយ​ប៉ុន្តែ​ឪពុក​ពួកគេ​ក៏​ជា​អ្នក​ញៀន​ស្រា​ដូច​គ្នា​៕ប្រភព៖postkhmer
8-Victim_12


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។