ភ្នំពេញៈ សភាព​នៃការ​ស្លៀក​ពាក់រ៉ូប​រលុងៗ​បែប​ជាស្រ្តី​មានផ្ទៃ​ពោះ​ទាំងនៅ​ពេល​ដើរហើរ​ធម្មតា និង​ទាំង​នៅពេល​បំពេញ​ការងារ​អាជីព ​នោះបាន​បង្ក​ជា​រលក​ពាក្យ​ចចាម​អារ៉ាម​ជាថ្មី​ផ្អើល​ពេញ​បណ្តាញ​សង្គម​ចោទសួរ​ដេញ​ដោលគ្នា​ថាតើ​ ពិធីការិនី​ចាស់​វស្សា​អ្នកនាង គង់ សុជាតិ​មាន​បុត្រ​ដើម្បី​រឹត​បន្តឹង​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ក្មេង​ពិធីករ​ជា វិបុល ហើយ​ឬនៅ បន្ទាប់ពី​ពួកគេ​បាន​រៀបការ​កាលឆ្នាំ ២០១៣ មកនោះ។

ពិធីការិនី​ទ្រព្យ​ស្ដុកអ្នក​នាង គង់ សុជាតិ បញ្ជាក់​ពី​រូបភាព​ស្លៀករ៉ូប​រាត្រីដូច​ស្ត្រី​មានគភ៌ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «​នាង​ខ្ញុំ​ពុំទាន់​មាន​ដំណឹង​ល្អនៅ​ឡើយទេ!​ ហើយ​ការស្លៀក​ពាក់រ៉ូប​នោះ នាង​ខ្ញុំ​គិតថា ស្រ្តីៗ​សម័យ​ឥឡូវ​ចូលចិត្ត​ស្លៀក​វា មិនថា​ជាអ្នក​មាន​គភ៌ ឬគ្មាន​ឡើយ តែ​ខណៈ​ពេលនេះ​ខ្ញុំក៏​ត្រៀម​ទៅ​ពិនិត្យ​សុខភាព​ [​ពិនិត្យ​ឈាម​] នៅខែ​ក្រោយនេះ​ដែរ​ ដើម្បី​ឲ្យដឹង​ច្បាស់​ថា​ពិតជា​មាន​ដំណឹង​ល្អ​នោះ​មែន​ ដោយសារ​លោក​គ្រូពេទ្យ​ធ្លាប់ផ្តល់​យោបល់​ថា ការ​ពិនិត្យ​ឈាម​អាចដឹង​ច្បាស់​ជាងការ​ពិនិត្យ​ទឹក​នោម»។

ថ្វី​ដ្បិត​តែការ​មាន​កូនចៅ​គឺជា​រឿង​ធម្មជាតិ​របស់​ប្ដីប្រពន្ធ​ដែល​បាន​រៀបការ​រួចក៏​ពិតមែន​ ប៉ុន្តែ​ដំណឹង​រកភូមិ​កូនក្មេង​របស់​អ្នកនាង គង់ សុជាតិ នៅ​តែក្លាយ​ជា​ប្រធានបទ​មួយ​មិនសូវ​ត្រូវគេ​មើល​រំលង​ឡើយ​ សម្រាប់​ក្រុមប្រិយ​មិត្តជា​អ្នក​គាំទ្រ ឬ​ក្រុមមិត្ត​អ្នក​សិល្បៈ​នានាដែល​តែ​ងតែបាន​លើក​យកមក​ជជីក​សួរចង់​ដឹង​ដដែលៗ ខណៈ​ចំណង​​ស្នេហ៍​របស់ប្តី​ប្រពន្ធ​មួយគូ​នេះ​ មាន​រយៈពេល​ហាក់យូរ​ក្រែល​គួរសម​ទៅហើយ​ដែរគឺ​តាំងពី​ដើមខែ​វិច្ឆិកា​ ឆ្នាំ ២០១៣​ មក​ម្ល៉េះ។សូម្បីតែ​អ្នក​នាង គង់ សុជាតិ​ ក៏ហាក់​សម្តែង​ពី​អារម្មណ៍​អន្ទះ​សាចង់​បាន​បុត្រ​ជាមួយ​នឹង​​លោក ជា វិបុល ជាស្វាមី​នោះ​ដែរ​ ដោយសារ​អ្នកនាង​ថ្លែង​ថា៖ «ជាការ​ពិត​ណាស់ ខ្ញុំ​ក៏គិត​ដែរថា​ មក​ដល់​ពេលនេះ​ គឺ​សមល្មម​ដែលត្រូវ​មាន​កូន​ហើយ​ព្រោះ​ថា​ដូចជា​បានរៀប​ការ​ពីរបី​ឆ្នាំ​ហើយ»។
4star

socheat_0
អ្នកនាង​បន្តថា៖ «នាមួយ​រយៈ​ពេល​ប៉ុន្មានឆ្នាំ​បន្ទាប់ពី​រៀបការ​មក​នេះ​ ពួក​យើង​ទាំងពីរ​នាក់​សុទ្ធ​តែមាន​ការ​មមាញឹក​ខ្លាំង​នឹងការ​ងារ​រៀងៗ​ខ្លួនមិន​អាច​ខានបាន​ ហើយ​មិនសូវ​ជាមាន​ពេល​វេលាច្រើន​សម្រាប់​ផ្តល់​ឲ្យគ្នាក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ឡើយ។

បើ​តាម​ប្រសាសន៍​គ្រូ​ពេទ្យ​ជំនាញ​ ដែល​យើង​ធ្លាប់​ទៅ​ប្រឹក្សា​កន្លងមក គាត់​ប្រាប់​ថា អារម្មណ៍​សម្ពាធ​ការ​ងារ​របស់​ប្តី​ប្រពន្ធ ក៏​ជាផ្នែក​មួយ​ដើមចម​នៃផល​ពិបាក​មានកូន​ដែរ ដូច្នេះ​គួរតែមាន​ពេល​វេលា​លំហែ​កាយ​រួមគ្នា​ឲ្យ​បានច្រើន​ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ»។​

អារម្មណ៍​ចង់​បង្កើត​តំណក់​ឈាម​បន្ថែម​ភាព​កក់ក្ដៅ​ក្នុងគ្រួសារ​មិនត្រឹម​តែជា​ក្តី​កង្វល់​របស់​ប្តីប្រពន្ធ​ពិធីករ​ពិធីការិនី​ទូរទស្សន៍​នោះ​ឡើយ សូម្បី​តែ​ប្រិយ​មិត្ត​អ្នកគាំទ្រ មិត្ត​អ្នករួម​អាជីព​សិល្បៈ ឬ​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​លក់​ផលិតផល​សុខភាព​កុមារ និង​ស្រ្តី​មាន​ផ្ទៃពោះ​ ក៏សាទរ​ចង់​ឲ្យតារា​ទាំងពីរ​ដួង​ឆាប់មាន​បុត្រ​ដែរ។

អ្នកនាង គង់​ សុជាតិ បាន​បង្ហើប​ឲ្យដឹងថា៖ «​ការ​សួរ​រឿង​មាន​កូនចៅ​ គឺនាង​ខ្ញុំ​តែងតែ​មាន​បងប្អូន​ទាំងក្នុង​សិល្បៈ និង​មិន​សិល្បៈ បាន​សួរ​ និងមាន​បំណង​ចង់ឲ្យ​ប្តី​ប្រពន្ធ​យើង​ឆាប់ទទួល​បាន​ដំណឹង​ល្អ​នេះ»។

ពិធីការិនី​កាក់កប​ទាំង​អាជីព​ក្នុង និងក្រៅ​សិល្បៈរូបនេះ​បន្ត​ថា៖ «មាន​ក្រុម​ហ៊ុន​ផលិត​ផល​មួយ​សន្យាជា​មួយខ្ញុំថា ប្រសិន​បើ​គ្រួសារ​យើង​មាន​ដំណឹង​ល្អឆាប់ៗ​មែន នឹង​រៀប​ចំធ្វើ​ជាការ​ប្រជុំ​បែបជា​សន្និសីទ​សារ​ព័ត៌មាន​ឲ្យផ្អើល​ម្តង​ ដោយ​សារ​ក្រុមហ៊ុន​មាន​បំណង​ចង់ឲ្យ​នាងខ្ញុំ​ថត​ស្ប៉ត​ជា​អ្នក​ណែនាំ​ផលិត​ផល​របស់​គេ»៕ប្រភព៖postkhmer

0
Comments Please, login or reg


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។