(ភ្នំពេញ)៖ ផលិតកម្មថ្មី​ដែលទើបដុះពន្លក ក្នុងវិស័យសិល្បៈផ្នែកថតខ្សែភាពយន្ត មានឈ្មោះ​ថា «E​ye Love Film» បានចាប់ផ្ដើម ក្រុងពាលីថតរឿងទី៣របស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារភាព​យន្ត និងក្នុងគោលបំណងលើកស្ទួយ វិស័យភាពយន្តខ្មែរដែលមាន ចំណងជើងថា «លត់​ដែ​កថែ​ប» ដោយក្នុងពិធីមានការអញ្ជើញចូលរួម យ៉ាងច្រើនពីសំណាក់តារាសម្ដែងល្បីៗ និងក្រុមការ​ងារក្នុងផលិត កម្មទាំងមូល។

ពិធីក្រុងពាលីនាពឹ្រកថ្ងៃ ព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រព្រឹត្តិទៅនៅក្នុងមូ​ល​​ដ្ឋាន បុរីវិមានភ្នំពេញ តាមបណ្តោយផ្ទូវ លោក ជា សុផារ៉ា ដើម្បីដំណើរការថតរឿងខ្នាតធំ ដា​ក់បញ្ចាំង តាមរោងភាពយន្តនានា ខណៈដែលផលិតកម្ម ក៏ទើបតែបង្កើតឡើងបាន មួយរយៈ​ពេ​លខ្លី ដូចគ្នាដែរ។

តំណាងឲ្យចាងហ្វាងផលិតកម្ម «Eye Love Film» និងជាអ្នកដឹកនាំសម្តែង នៅក្នុងខ្សែភាពយន្ត​រឿ​ង «លត់​ដែ​កថែ​ប» លោក សុខ ដែន បានថ្លែងប្រាប់ក្រុមអ្នកសាព័ត៌មាន ឲ្យដឹងថា នេះជាវណ្ណ​ក​ម្មទី៣ របស់ផលិតកម្ម «Eye Love Film» ដែលបានផលិតរឿងឡើងបន្ទាប់ពី ដំណើរការថត​​ខ្សែ​ភា​ពយន្តចំនួន២រឿង ដំបូងគឺរឿងទី១​ «កូនចុងចម្លែក» និងទី២រឿង «អត់ខ្វល់សំខាន់អូនស្អាត» ដែលគ្រោងធ្វើពិធី សម្ផោធ ឲ្យចាក់បញ្ចាំង នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក សុខ ដែន ដែលមានតួនាទីដឹកនាំសម្តែងផង និងសម្តែងជាតួឯក នៅក្នុងខ្សែភាពយន្ត​នេះ​​ផង​នោះ បាននិយាយទៀតថា សម្រាប់ ខ្សែភាពយន្តរឿង «លត់​ដែ​កថែ​ប» នេះ ក្រោយពីធ្វើ​ពិធី​ក្រុ​ងពាលី ចប់រួចរាល់ហើយនោះ គឺចាប់ផ្តើមដំណើរការថត ក្នុងថ្ងៃនេះតែម្តង ហើយ​ចំ​ពោះ​ពេល​វេ​លាថតនោះ អាចចំណាយរយៈពេល១ខែ ទើបចប់។ ក្រោយពីបញ្ចប់ការថត​​ ខ្សែ​ភាពយន្តខាងលើនឹងមានការចាក់ បញ្ចាំងនៅតាមរោងកុនទំនើបៗ នៅក្នុងរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ ឲ្យដឹងបន្ថែមពីអ្នកដឹកនាំ​ វ័យក្មេងរូបនេះ ចំពោះទុនដែលត្រូវចំណាយ លើការថតខ្សែភាពយន្តខ្នាតធំជាប្រភេទរឿង បែបវាយប្រកា កាប់ចាក់វាយទាត់ធាក់នេះ គឺមានត្រឹម​តែ​​ប្រ​មា​ណជា ៣ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំណែកឈុតឆាកផ្សេងៗទៀត ដូចជា​ ស្នេហា កំប្លែង កំសត់ គឺមានតិច​តួច។

ជាមួយគ្នានេះ លោក សុខ ដែន ក៏បានដាក់ក្តីរំពឹងថា ខ្សែភាពយន្តរឿង «លត់ដែកថែម» នេះ ក្រោ​យ​ពេលថតចប់ហើយ ត្រូវបានចាក់​បញ្ចាំង នៅតាមបណ្តារោងកុនមួយចំនួន នៅក្នុងរាជ​ធានីភ្នំ​ពេ​ញនោះ គឺនឹងមានការគាំទ្រ ពីសំណាក់ទស្សនិកជន អ្នកទស្សនាច្រើន ព្រោះរឿងនេះ ​ប្រជុំសុទ្ធសឹង តារាសម្តែងជើងចាស់ល្បីៗ ជំនាន់ដើម នឹងក៏មានការចូលរួមសម្តែង ពីសំណាក់តារាកំប្លែងវ័យក្មេង២រូប ប្រចាំស្ថានីយទូរទ្សន៍CTN គឺនាយ ចឺម និងកញ្ញា វ៉ាន់ នីឡា ផងដែរ៕ប្រភព៖freshnews
fn-2016-06-30-15-05-21-7

fn-2016-06-30-15-05-21-5

fn-2016-06-30-15-05-21-3

fn-2016-06-30-15-05-21-2

fn-2016-06-30-15-05-21-1

fn-2016-06-30-15-05-20-0


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។