ការទិញទំនិញនារដូវភ្លៀងបានមកដល់ហើយ​! នៅសូរិយា សេនធ័រ​ភ័នធ៏ (ផ្សារទំនើបសូរិយា) មានកម្មវិធី លក់បញ្ចុះតម្លៃពិសេសលើមុខទំនិញជាច្រើន​ចាប់ពី ៣០% រហូតដល់ ៧០% ទៅតាមប្រភេទនៃមុខទំនិញនីមួយៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

អតិថិជននឹងរីករាយពេញចិត្ត ចំពោះប្រូមូសិនដ៏ពិសេសរបស់ សួរិយា សេនធ័រ ភ័នធ៏ ទំាងគុណភាពផលិតផល តម្លៃ និងឱកាសឈ្នះរង្វាន់ជាច្រើនទៀត។ សម្រាប់អតិថិជនដែលបានចំណាយចាប់ពី ៨០,០០០​រៀលឡើងទៅ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដើម្បីមានឱកាសផ្សងសំណាងចាប់រង្វាន់តូច ធំជាច្រើនរង្វាន់ បូករួមទាំងការចាប់រង្វាន់ ភ្លាមៗ ដែលមានរហូតដល់ទៅ ៥០០០រង្វាន់បន្ថែមទៀត។

លើសពីនេះទៅទៀត សន្លឹកឆ្នោតទាំងនោះ នឹងធ្វើការចាប់រង្វាន់ធំជាលើកទីពីរ ដែលមានជាច្រើនរង្វាន់ ក្នុងពីធីប្រគំតន្ត្រី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ ខែកញ្ញា ២០១៦ នៅបរិវេណខាងមុខ សូរិយា សេនធ័រ ភ័នធ៍ ដោយមានការចូលរួមសហការពី ផ្សារទំនើបសុវណ្ណា ផ្សារទំនើបរតនាផ្លាហ្សា ក្រុមហ៊ុនកូកាកូឡា និង ក្រុមហ៊ុនឌីជី(Digi) អ៊ីនធឺណិត។

តោះទៅលេង សូរិយា សេនធ័រ ភ័នធ៏ (ផ្សារទំនើបសូរិយា) ទាំងអស់គ្នាដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងឱកាសឈ្នះរង្វាន់ជាច្រើន!
ហ្វេកប៊ុក(Facebook): Sorya Center Point


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។