កម្មវិធី Zumbathon ត្រូវបានគេទទួលស្គាល់ និងប្រារព្ធធ្វើឡើងជុំវិញពិភពលោក។ ការរាំស្សុមបា គឺការរួមផ្សំគ្នានៃការប្រើកម្លាំងខ្លាំង និងខ្សោយក្នុងការហាត់ប្រាណ ដោយមានចង្វាក់ភ្លេងអាមេរិចឡាទីន និងចង្វាក់ភ្លេងលើពិភពលោក ដែលមានលក្ខណៈដ៏ពិសេសសប្បាយ និងជួយដល់រាងកាយ។ សរុបពីការរាំ Salsa បន្តិច ការរាំ merengue បន្តិច និងពីការរាំ reggaeton និងការរាំជាច្រើនទៀត- ស្សុមបា ជាញឹកញាប់ត្រូវបានគេចាត់ទុកថាជាការហាត់ប្រាណដ៏ពិសេស សប្បាយ ប្លែក ដែលក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លំាំងពីសំណាកប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ។

ដើម្បីរំលឹកខួបលើកទី២ នៃម្មវិធី Zumbathon ថ្ងៃពណ៌ផ្កាឈូក សាលា Advance Learning Academy (ALA) បានរៀបចំកម្មវិធីនេះឡើង នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៦ ដែលនឹងប្រារព្ធធ្វើនៅ CKCC (មជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ) ចាប់ពីម៉ោង ៤៖០០ នាទីដល់ម៉ោង ៥៖៣០នាទីល្ងាច ដែលមានការសហការឧបត្ថម្ភពីក្រុមហ៊ុនឌីជី អ៊ីនធឺណិត (Digi), Gladpeer Garment Factory Cambodia, Ramatex Group, Souvenir Gift Gate, ALMA Café, Brown, Live Wire Events, Angkor Puro, Revive, The Cambodia Daily, KOUPREY, SAHA7, Radio One, Film Noir Studio។

កម្មវិធីនេះ គឺធ្វើឡើងដើម្បីជាការរៃអង្គាសថវិកា និងការចែករំលែកចំនេះដឹងនៃជំងឺមហារីកសុដន់ តាមរយៈការលក់សំបុត្រ៕ ចំពោះថវិការដែលទទួលបាន នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម និងពង្រីកការព្យាបាលជំងឺមហារីកសុដន់ ការវិនិច្ឆ័យរោគ ការថត និងការព្យាបាល ដើម្បីជួយដល់ស្រ្តីដែលខ្វះខាតក្នុងប្រទេសកម្ពុជា។
តោះទិញសំបុត្រចូលរួមកម្មវិធី Zumbathon ទំាងអស់គ្នា ដើម្បីរាំសប្បាយចង្វាក់ស្សុមបា និងបង្ហាញទង្វើសប្បុរសធម៌របស់អ្នក!

សម្រាប់ព័ត៌មានបន្ថែម និងទីតំាងលក់សំបុត្រអាចរកទិញបាននៅ ALA ផ្សារអ៊ីអនម៉លជាន់ទី៣ ឬទូរស័ព្ទ ០២៣ ៩០១ ១៨៨ នៅទីតំាង Alma Cafe និង Vego Salad Bar។


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។