កាលពីថ្ងៃទី ១ ខែកញ្ញា ២០១៦ នេះក្រុមហ៊ុន Watch Empire Co., Ltd ដែលបាននាំចូលម៉ាកនាលិកាដៃ Ice Watch បានរៀបចំឲ្យមានសន្និសិទ្ធកាសែតមួយស្ដីអំពីការបើកចាប់ផ្ដើមកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌មួយមានឈ្មោះថា “Ice Watch Cup 2016” ដែលចាប់ផ្ដើមពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០១៦។

ក្នុងសន្និសិទ្ធកាសែតមួយនេះផងដែរ តំណាងមកពីខាងក្រុមហ៊ុន Watch Empire Co., Ltd បានប្រាប់អំពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីការលើកកំពស់ដល់វិស័យកីឡាបាល់ទាត់របស់ជាតិ ពិសេសរួបរួមគ្នាប្រមូលថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា ដែលទទួលបានពីការរៃអង្គាសតាមរយៈការចុះឈ្មោះរបស់ក្រុមប្រកួតបាល់ទាត់។

មិនតែប៉ុណ្ណោះ តំណាងពីក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ ដូចជាក្រុមហ៊ុនភេសជ្ជៈ Pocari Sweat ក្រុមហ៊ុន GoodHill នាំចូលផ្ដាច់មុខលើសាប៊ូកក់សក់ Head & Shoulder ព្រមទាំងមានការសហការឧបត្ថម្ភកម្មវិធីពីខាង ក្រុម ឌីជី អ៊ីនធឺណិត ធនាគារ Phillip Plc , ហាង Deluxe Chicken និងពីខាង រោងពុម្ព CamIdea ក៏បានបង្ហាញអំពីចំណាប់អារម្មណ៏របស់ខ្លួនក្នុងការចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៏សប្បុរសធម៌នេះ។

ពាក់ព័ន្ធទៅនឹងកម្មវិធី ក្នុងការប្រកួតនេះគឺនឹងប្រព្រឹត្តទៅដោយមាន១៦ក្រុម ដែលមកពីក្រុមហ៊ុនឬសហគ្រាសផ្សេងៗគ្នា ក្នុងនោះក៏មានការចូលរួមប្រកួតពីរខាងក្រុមបាល់ទាត់ Ice watch និង ក្រុមបាល់ទាត់ Goodhill ផងដែល ការប្រកូតនេះគីស្វែងរកអ្នកឈ្នះតែ ៣ក្រុមប៉ុណ្ណោះ សំរាប់ជ័យលាភភីលេខ១ នឹងទទួលបានពានរង្វាន់ Cup និងមេដាយសម្រាប់លេខ២ និង លេខ៣។


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។