ដោយសារមើលឃើញថា បច្ចុប្បន្នសិល្បៈផ្នែកសម័យ កំពុងទទួលបានការគាំទ្រ និងពេញនិយមក្នុងស្រទាប់យុវវ័យ ទន្ទឹមនឹងសិល្បៈបុរាណខ្មែរមួយចំនួនហាក់មិនសូវមានវត្តមានក្នុងសកម្មភាពសិល្បៈខ្មែរឡើយ ដែលវាអាចឆ្ពោះទៅរកការសាបសូន្យនៃសិល្បៈបុរាណខ្មែរ។ នេះជាហេតុផលមួយដែលជំរុញអោយផ្សារទំនើបសុវណ្ណា បានមើលឃើញ ហើយរៀបចំបង្កើតនូវកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា ”ក្តីសង្ឈឹម១” ដើម្បីសហគមន៍ចាប៉ីអមតៈ ក្នុងគោលបំណងទ្រទ្រង់សហគមន៍សិល្បៈចាប៉ីបុរាណខ្មែរ ជំរុញសិល្បៈចាប៉ីបុរាណខ្មែរអោយសកម្មក្នុងសង្គមកាន់តែច្រើន និងបង្ហាញអោយកុលបុត្រខ្មែរជំនាន់ក្រោយបានស្គាល់ និងរួមគ្នាជួយអភិរក្សសិល្បៈចាប៉ីបុរាណខ្មែរដ៏ចំណាស់មួយនេះឲ្យបានគង់វង្សផងដែរ។

ដើម្បីធ្វើឲ្យដំណឹងនៃកម្មវិធីនេះ បានជ្រាបទៅដល់សំណាកប្រជាពលរដ្ឋ និងមានការចូលរួមកាន់តែច្រើន ផ្សារទំនើបសុវណ្ណាបានដំណើរការកម្មវិធីលក់បញ្ចុះតម្លៃពិសេសពី ១០% ដល់ ៣០% លើមុខទំនិញជាច្រើនហើយ ៥% នៃវិក្កយបត្រទិញទំនិញរបស់អតិថិជននៅផ្សារទំនើបសុវណ្ណា រាប់ចាប់ពីថ្ងៃទី ១៩ កញ្ញា ដល់ ១៩ វិច្ឆិកា ឆ្នាំ២០១៦ នឹងបរិច្ចាគទៅកាន់សហគមន៍ចាប៉ីអមតៈ។ លើសពីនេះ អតិថិជនដែលបានចំណាយចាប់ពី ២០,០០០ រៀលឡើងទៅនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក សៀវភៅសន្សំត្រា និងរង្វាន់ភ្លាមៗជាច្រើនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី ១៩ វិច្ឆិកា ២០១៦។

ការចាប់ឆ្នោតរង្វាន់ធំនឹងធ្វើឡើងក្នុងការប្រគំតន្ត្រីនៅថ្ងៃទី ១៩ វិច្ឆិកា ២០១៦ ដោយមានការសម្តែងសិល្បៈសម័យរួមនឹងចាប៉ីបុរាណខ្មែរ ព្រមជាមួយការផ្តល់កិត្តិយសចូលរួមសម្តែងស្ម័គ្រចិត្តពីក្រុមតារាល្បីៗដូចជា លោក ហេង ពីទូ កញ្ញា អេដា លោក សូណូ លោក កាន់ ពេជ្រ និង លោក ម៉ា ច័ន្ទបញ្ញា នៅបរិវេណខាងមុខ ផ្សារទំនើបសុវណ្ណា។

កម្មវិធីនេះផងដែរ ក៏ទទួលបានការចួលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អីនសូរិនស៍ ភីអិលស៊ី និងចូលរួមផ្សព្វផ្សាយដោយ Sabay និង KQUBE។ ទទួលបានការសហការដោយ សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើបសូរិយា) ផ្សារទំនើបរតនាផ្លាហ្សា ក្រុមហ៊ុនឌីជីអ៊ីនធឺណិត និង ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា។

តោះចូលរួមលើកតំកើងសិល្បៈចាប៉ីបុរាណខ្មែរ និងចូលរួមចែករំលែក អំពើសប្បុរសធម៌តាមរយៈការទិញទំនិញពីផ្សារទំនើបសុវណ្ណា ដែលថវិកាមួយផ្នែកទទួលបាន នឹងត្រូវបរិច្ចាគទៅកាន់សហគមន៍ចាប៉ី អមតៈ ។

ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ ០៩៨ ៩៩៨ ១៧២ ឬ ០១២ ៩២៩២៩៣
ហ្វេសប៊ុក(Facebook): Sovanna Shopping Center ។


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។