នាពេលបច្ចុប្បន្នឃើញថាវិស័យកីឡាបាល់ទាត់ កំពុងមានការរីកចម្រើន និងទទួលបានការគាំទ្រយ៉ាងខ្លំាងក្នុងព្រះរាជាណាចក្រកម្ពុជា ហេតុនេះទើបក្រុមហ៊ុន Watch Empire បានសម្រេចបង្កើតកម្មវិធីប្រកួតប្រជែងមួយឈ្មោះថា “ICE Watch Cup ២០១៦” ដោយបានការសហការជាមួយក្រុមហ៊ុនឌីជីអ៊ីនធឺណិត ក្រុមហ៊ុនភេសជ្ជះ Pocarisweat ក្រុមហ៊ុនសាប៊ូកក់សក់ head&shoulder និងធនាគារ Phillip រួមជាមួយក្រុមហ៊ុនផ្សេងទៀតជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យបាល់ទាត់ ពិសេសដើម្បីរៃអង្គាសជាមូលនិធិតាមរយៈការចុះឈ្មោះរបស់ក្រុមកីឡាបាល់ទាត់ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួបការខ្វះខាត។

សម្រាប់ការប្រកួតនេះមានចំនួន ១៦ក្រុម ដែលមកពីក្រុមហ៊ុនបានចូលរួមឧបត្ថមកម្មវិធី និងស្ថាប័នផ្សេងៗទៀតជាច្រើន។ ការប្រកួតនេះគឺមានការបែងចែកជា ២ពូល គឺ A និងB ហើយក្នុង១ ពូលមាន ៨ក្រុមស្មើរ។

យ៉ាងណាមិញក្នុងខណះពេលនេះការប្រកួត បានឈានដល់សប្ដាហ៍ទី៥ ហើយ។ ក្រុមខ្លះកំពុងស្វែងរកពិន្ទុទៅវគ្គបន្ត ឯក្រុមខ្លះទៀត ក៏បានជាប់ឈ្មោះរួចស្រេចហើយដែរ។ នេះជាតារាងចំណាត់ថ្នាក់ពូលទាំងពីរ៖

តារាងចំណាត់ថ្នាក់ពូល A

តារាងចំណាត់ថ្នាក់ពូល B

សូមចូលរួមទស្សនា និងតាមដានការប្រកួតទាំងអស់គ្នា ថាតើក្រុមណាមួយនឹងទទួលបានពានរង្វាន់?

ចូលរួមលេងកីឡា ដើម្បីរក្សាសុខភាព ពិសេសចូលរួមការរៃអង្គាសថវិការជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទំាងអស់គ្នា!


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។