ស្រី្ត​ជនជាតិ ម៉ិចស៊ីកូ​ម្នាក់ ត្រូវបាន​គេរាយការណ៌​ថា នាង​មានកូន​ដល់​ទៅ​៩នាក់ នៅក្នុងផ្ទៃ ដែល ក្នុងនោះ​មាន​កូន​ស្រី​ចំនួន​៦នាក់ និង​កូន​ប្រុស​៣នាក់ ដែល​នេះ​យោងតាម​ការ​ផ្សាយ​របស់ ទូរទស្សន៍រដ្ឋ​ម៉ិចស៊ីកូ កាលពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍​ ទី២៦ ខែមេសា នេះ។

ទូរទស្សន៍​រដ្ឋ​ម៉ិចស៊ីកូ ផ្សាយ​អោយ​ដឹងថា ស្រ្តី​មាន​កូន៩នាក់​ក្នុងផ្ទៃ​នោះ ឈ្មោះ Karl​a Vanessa Perez រស់​នៅ​ភាគ​ឥសាន្ឍ រដ្ឋ Coahuila ប្រទេស​ម៉ិចស៊ីកូ ជាប់​ព្រំដែន​រដ្ឋ Texas ។ បច្ចុប្បន្ន​នាង កំពុង​សម្រាកថែទាំ​សុខភាព​នៅ​ក្នុងមន្ទីរ​ពេទ្យមួយ ក្នុង​ទីក្រុង សាស្ទីឡូ (Saltillo) ។ ហើយនឹងត្រូវ​សម្រាល​កូន នៅថ្ងៃទី២០ ខែឧសភា ខាងមុខ។

បណ្តាញ​ពត៌មាន​ក្នុង​ស្រុក​របស់​ម៉ិចស៊ីកូ បាន​ចាត់ទុក​ថា បើសិនការ​សម្រាល​កូន​នោះទទួល​ជោគជ័យ ដល់​ទៅ ៩​នាក់ វាគឺជា​ចំនួន​ដ៌ច្រើន​ជាងគេ​បង្អស់ ក្នុង​កំណត់​ត្រា​ពិភព​លោក ។

គួរំលឹក​ថា កាលពី​ឆ្នាំ២០០៩​កន្លង​ទៅ​មាន​ស្រ្តីម្នាក់ រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា សម្រាល​បាន កូន​ចំនួន​៨នាក់​ផងដែរ​៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។