ម្ទេស​មាន​រស​ជាតិ​ហឹរ​ក្រហាយ​ពិបាក​ទំពារ​ពិបាក​លេប​ ​តែ​នៅ​ខាង​ក្នុង​រស ​ជាតិ​ក្រហល់​ក្រហាយ​នោះ​មាន​បង្កប់​ទៅ​ ដោយ​សារ​ធាតុ​អាហារ​ ​មាន​ប្រយោជន៍​ជា​ច្រើន​។ជា​ពិសេស​វា​មាន​សារ​ធាតុ​ម្យ៉ាង ​ជួយ​ ពន្យា​ជរា​ភាព​ធ្វើ ​អោយ​មនុស្ស​ស្ថិត​នៅ​ក្មេង​វ័យ​បាន​យូរ​។​

បើ​ទោះ​បី​ជា​ ហឹរ​ពិបាក​លេប​ក៏​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​និយម​បរិភោគ​វាដែរ​ ។​ ម្ទេស​មាន​សារ​ ធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ​មាន​បេតា​ខែរ៉ូ​ទីន​និង​វីតាមីន​ C​ ច្រើន​ជាង​បន្លែ​ទូទៅ​។​ម្ទេស​មាន​អាហារ​សរសៃ​ដល់​ទៅ​៩.៩​ក្រាម​ក្នុង​១០០​ក្រាម​ ដែល​ជា​បរិមាណ​ច្រើន​បំផុត​ក្នុង​ចំណោម ​បន្លែ​ដោយ​ចាញ់​ តែ ​ត្រប់​ចង្កោម​ ម្រះ​និង​ស្តៅ​ប៉ុណ្ណោះ​។​

លើស​ពី​នេះ​ម្ទេស​មាន​សារធាតុ​ ដ៏ ​សំខាន់​ម្យ៉ាង​ហៅ​ថា​ (Capsaicin) ដែល​មាន​តួនាទី​ជួយ​ពន្យា​ ជរា​ភាព​ធ្វើ​អោយ​នុស្ស​នៅ​ក្មេង​វ័យ​ រារាំង​អាការ​រលាក​និង​ជួយ​រំញោច​ដល់​ ចរាចរ​ឈាម​។​

ដូច្នេះ​ការ​បរិភោគ​ម្ទេស​មាន​ ប្រយោជន៍ ​ពាក់​ពន្ធ័​នឹង​រឿង​សម្ផស្ស​ដោយ​ផ្ទាល់ គឺវា​ជួយ​ធ្វើ​អោយ​មនុស្ស​មាន​ភាព ​ក្មេង​វ័យ​ បាន​យូរ​។​ប៉ុន្តែ​គុណ​វិបតិ្ត​របស់​វាគឺ​ស្ថិត​នៅ​លើ​រស​ជាតិ​ហឹរ ​ដែល​ពុំ​អាច​អោយ​យើង​បរិភោគ​ច្រើន​ដូច​បន្លែ​ដទៃ​ទៀត​នោះ​ឯង​។​ ជាពិសេស​សម្រាប់​ អ្នក​ដែល​ជំងឺ​ក្រពះ​ប្រសិន​បើ​បរិភោគ​ម្ទេស​វា​នឹង​ធ្វើ​អោយ​ផ្សា​ក្រពះ​ពុំ​ធម្មតា​ឡើយ​​។ទោះ​ជា​យ៉ាង​ណាក៏​ដោយ​គេ​សង្កេត​ឃើញ​ថា​អ្នក​ដែល​ចូល​ចិត្ត​ហូប​ម្ទេស​រមែង​មាន​អាយុ​វែង​។

បច្ចុប្បន្ន​នេះ​ម្ទេស​ត្រូវ​បាន​គេ​ចម្រាញ់​ធ្វើ​ជា​ប្រេង​សម្រាប់​លាប​មាន​ឈ្មោះ​ខែបសៃស៊ិន​ ជាថ្នាំ​ក្តៅ​សម្រាប់​ប្រើ​ សម្រាប់​ការ​ឈឺ​ចាប់​សន្លាក់​ ​ឈឺ​ចាប់​សាច់​ដុំ​។​ដោយ​សារវា​មានគុណ​សម្បតិ្តទប់​ស្កាត់ការ​រលាក​និង​ជួយ​រំញោ​ចចរាចរ​ឈាម​ទើប​ធ្វើ​អោយ​ ​វា​អាច ​ក្លាយ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​សន្លាក់​និង​សម្រាល​ការ​ឈឺ​ចាប់​បាន​យ៉ាង​ល្អ​។








បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។