គូរស្នេហ៍របស់ រីយ៉ាន ហ្គីគ {Ryan Giggs} គឺនាង អិមូហ្គិន ថូម៉ាស {Imogen Thomas}បានបង្ហាញឈុតហែលទឹកពណ៌ស្វាយ​​យ៉ាងសិចស៊ី​នៅលើប្រក្រតិទិន ម៉ាប៊ិលា{Marbella} ដើម្បីបង្អួត​ភាពសិចស៊ីរបស់នាងដល់ រីយ៉ាន ហ្គីគ។

អិមូហ្គិន ថូម៉ាស ធ្លាប់មានឈ្មោះល្បីនៅក្នុងទស្សនាវដ្តី ប៊ីគ ប្រាឌឺរួចមកហើយ​កាលពីកន្លងមក ប៉ុន្តែឥឡូវ​នាងមក​សាងកេរិ៍្តឈ្មោះ​នៅប្រក្រតិទិន ម៉ាប៊ីលាម្តងទៀត ដោយនាង​ស្លាក់​ឈុត​បីគីនី{bikini}​ពណ៌ស្វាយ​ដាក់​អោយប្រក្រតិទិនប្រចាំឆ្នាំ២០១២។

តារាវ័យ ២៨ឆ្នាំរូបនេះ​ បាននិយាយប្រាប់ អ្នកកាសែត​ដែលបានថតរូបនាងថា នាងនឹង​មានគំរោងការ​ចង់បង្កើតខ្សែភាពយន្ត បន្ទាប់ពីនាងបានថត និងបង្ហាញមុខ នៅក្នុង​កុនហូលីវូត​កាលពីកន្លងទៅនេះ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។