អ្នកចំរៀង ចេនីហ្វ័រ លប៉េះ{ Jennifer Lopez}បានត្រឡប់ចូលសំដែងក្នុងកម្មវិធីនិមិត្តរូប របស់អាមេរិក​វិញហើយ​​ដែលត្រូវបានគេហៅថា អាមេរិក អាដល(American Idol)។ ចំពោះការវិលត្រឡប់នេះ គឹរូបនាងបានចុះកិច្ចកុងត្រាជាមួយនឹងហ្វ័គ ប្រ័ឌខាស្ទីង នេតវើគ{ Fox Broadcasting Network}ហើយកម្មវិធីនោះមានឈ្មោះថា អឹ ស្មីហ្គ អូវ័រ{ a smidge over}ដែលមានតំលៃ​២០លានដុល្លារ អាមេរិក។

ចំពោះកិច្ចកុងត្រានេះ មិនទាន់បានចុះហត្ថលេខា នៅឡើយទេ ពីព្រោះមានការចំទាស់ខ្លះនិយាយអំពីកិច្ច​កុងត្រានេះ អ្នកខ្លះបានលើកឡើងថា តំលៃ២០លានដុល្លារវាតិចតូចបំផុតសំរាប់ ចេនីហ្វ័រ លប៉េះ តែអ្នកខ្លះបានលើកឡើងអំពីតំលៃគឺ១២ លានបានហើយ ប៉ុន្តែ នាងចេនីហ្វ័រ លប៉េះ បានលើកឡើងថា ១២លានគឺសំរាប់តែអ្នកអោយពន្ទុនៅក្នុងការប្រគួតនោះតែប៉ុណ្ណោះ។

ចេនីហ្វ័រ លប៉េះ គឺជាតារាចំរៀង​របស់អាមេរិក នាងចាប់ផ្តើមអាជីព​របស់នាងមុនគេបង្អស់នៅក្នុងកម្មវិធីកំប្លែង​តាមរយ:ទូរទស្សន៏​{television comedy program}​ក្នុងឆ្នំា ១៩៩៥មកម្ល៉េះ ប៉ុន្តែឥឡូវនាងជាអ្នកចំរៀង អ្នករំា អ្នកបង្កើតកម្មវិធីទូរទស្សន៏​និង​ជាអ្នកបង្ហាញម៉ូត​ផងដែរ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។