តារា ដូណា រីដ(Tara Donna Reid) គឺជាសិល្បការិនីសញ្ជាតិអាមេរិក ដែលមានឈ្មោះល្បីប្រចាំទូរទស្សន៏ សេវ ឌឹ ប៊េល(Saved By Bell) និង ដេ អូស អាវអ័រ លាយ(Days of Our Lives) និង អឹលូន អ៊ីន ឌឹ ដាគ(Alone in the Dark) ជាដើមនោះ នឹងរៀបការ​នៅប្រទេសក្រិក នាចុងសប្តាហ៏នេះហើយ។

តារា ដូណា រីដ គឺមានវ័យ៣៥ឆ្នាំហើយ នាងបានប្រាប់ ដល់វេសាយ ទ្វីតធ័រ​(Twitter)ថា រូបនាងនឹងរៀបការនៅប្រទេសក្រិចនាចុងសប្តាហ៏នេះហើយ ហើយបុរសដែលនាងនឹង ត្រូវជ្រើសរើស ជាស្វាមីនោះគឺលោក សាគ ឃេហាយូ(Zack Kehayov)។ នាងបានប្រាប់ទៀតថា នាងពិតជាចង់ធ្វើជាប្រពន្ធរបស់គាត់ខ្លាំងណាស់។

គូរបញ្ជាក់ផងដែរថា តារារូបនេះ ក្នុងពេលថ្មីៗរូប នាងកំពុងតែមានឈ្មោះល្បីខ្លាំងនៅក្នុងខ្សែភាពយន្តមួយមានឈ្មោះថា ឌឹ បីគ លេបូសហ្គី (The Big Lebowski) គឺជាខ្សែភាពយន្តបានឆ្លុះបញ្ចាំងជីវិតផ្ទាល់របស់អ្នកនិពន្តម្នាក់ឈ្មោះថាអ៊ីថាន ឃូន(Ethan Coen)៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។