តា​រា​បង្ហាញ​ម៉ូត​សំ​លៀក​បំពាក់​ហែល​ទឹក​ នាង​អាដា​ម៉ារ៉ា​យេស្ពីកា​ចេម​ (Aída María Yéspica Jaime )​ កំពុង​តែ​ជាប់​កុង​ត្រា​ជា​មួយ​ក្រុម​ហ៊ុន​សំ​លៀក​បំពាក់​ប៊ីគីនី​​​ឈុត​ហែល​ទឹក​​ឥឡូវ​កំពុង​តែ​មាន​ការ​មមា​ញឹក​ខ្លាំង​ណាស់​។

​ក្រុម​ហ៊ុន​សំ​លៀក​បំពាក់​ហែល​ទឹក​និង​មាន​ឈុត​ហែល​ទឹក​ល្បី​ប្រចាំ​ឆ្នាំ​២០១១​​មាន​ឈ្មោះ​ថា​សេល៉ី​ខូលិច​ស៊ិន​ (Sielei Collection​​)ហើយ​នាង​បាន​ជាប់​ចូល​រួម​កម្ម​វិធី​មួយ​របស់​ប្រទេស​អ៊ីតាលី​ឈ្មោះ​ថា​សិល​ប្រេត​ធី​សឺវាយវ័រ​ (Celebrity Survivor​​ )ផង​ដែរ​។​​ អាដា​យេស្ពីកា​គឺ​ជា​អតីត​មិត្ត​ស្រី​របស់​កីឡាករ​​បាល់​ទាត់​ក្លឹប​ប៉ិ​ស៊ីក​តាស​ (Besiktas) ​ឈ្មោះ​ម៉ាទីអូ​ហ្វារ៉ារី​។​

​ជីវិត​ពិត​​របស់​នាង​គឺ​ជា​តារា​បង្ហាញ​ម៉ូត​ផងនិង​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ហើយ​នាង​រស់​នៅ​ជាមួយ​កីឡាករ​បាល់​ទាត់​មាន​កូន​ប្រុស​មួយ​ឈ្មោះ​ថា​អារ៉ូន​Aron​ពីរ​ឆ្នាំ​ក្រោយ​មក​ពួក​គេ​បាន​ចែក​ផ្លូវ​គ្នា​​។ក្នុង​ឆ្នាំ​២០១១​នេះ​នាង​បាន​ទៅ​រស់​នៅ​ប្រទេស​អេស្ពាញ​នាង​មាន​មិត្ត​ប្រុស​ថ្មី​ឈ្មោះ​ថា​មេស៊ូត​អូស៊ីល ​​Mesut ​Ozil៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។