កម្មវិធី Kate Plus 8 ត្រូវប្រឈមមុខនឹងការបិទទ្វារ
កម្មវិធីទូរទស្សន៍អាមេរិកមួយដែលមានឈ្មោះថាចនអេនខេតប្លាសអេច (Jon & Kate Plus 8) ត្រូវបានគេហៅកាត់ថាខេតប្លាសអេច Kate Plus 8 គឺជាកម្មវិធីទូរទស្សន៍និយាយអំពីគ្រួសារមួយដែលមានកូនប្រាំបីនាក់។ខេតប្លាសអេចគឺជាកម្មវីធីទូរទស្សន៍ផលិតតាំងពីឆ្នាំ២០០៧មកម្ល៉េះហើយបានបន្ត រហូតមកដល់សព្វថ្ងៃនេះប៉ុន្តែឥឡូវកម្មវិធីនេះត្រូវប្រឈមមុខ នឹងការបិទទាំងស្រុងជាមួយនឹងមូលហេតុជាច្រើន។
ក្រៅអំពីកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថាខេតប្លាសអេច Kate Plus 8 ផ្សាយតាម TLC ឥឡូវត្រូវបានទូរទស្សផលិតជាខ្សែភាពយន្តមួយដែលនិយាយអំពីគ្រួសាររបស់លោកចនហ្គូសេលីន (Jon Gosselin) ឪពុកឈ្មោះចននិងម្តាយឈ្មោះខេតនិងកូនៗ របស់ពួកគេចំនួនប្រាំបីនាក់ទៀត។
នៅក្នុងឆ្នាំ២០០៩មានការចែកផ្លូវគ្នារវាងគ្រួសាររបស់លោកចនហ្គូសេលីន (Jon Gosselin) ពេលនោះ TLC បានប្រកាសថាការគ្របគ្រងកម្មវិធីបន្តទៀត គឺស្ថិតលើឈ្មោះខេតប្លាសអេច Kate Plus 8 ក្រោយមកការថតខ្សែភាពយន្តតូ្រវបានផ្អាកដោយសារមេធាវីរបស់លោកចន ហ្គូសេលីននៅថ្ងៃទី១ខែតុលាឆ្នាំ២០០៩។
ខេតបាននិយាយថានាងមិនមានការបារម្ភនឹងការបែកផ្លូវជាមួយប្តីរបស់គាត់ទេហើយគាត់ពេញចិត្តក្នុងការបែកជាមួយប្តីរបស់គាត់ណាស់តែគាត់បានបង្ហើបថាបើកម្មវិធីនេះត្រូវបិទនោះកូនៗរបស់គាត់ទាំងប្រាំបីនាក់នឹងមានជីវិតសាមញ្ញជាក់ជាមិនខានហើយពួកគេនឹងបាត់បង់ក្តីសង្ឃឹមរបស់ពួកគេទៀតផង៕