កីឡាករ មេនឆេស្ទឺ​ស៊ីធី​ម៉ារី​​អូ​បាវាស​បាលូតេលី​ Mario Barwuah Balotelli ​​បាន​រង​របួស សារ​ជាថ្មី​ម្តង​ទៀត​​ហើយ​ដោយ​មិន​អាច​ចូល​រួម​ប្រកួត​នៅ​បូល​តុន​Bolton​បាន​ទេ​។​

កីឡាករ​រួប​នេះ​ ទើប​តែ​បាន​ជា​ពី​របួស​ត្រង់​ក្បាល​ជង្គង់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ឥឡូវគ្រោះ​ថ្នាក់​ម្តង​ទៀត​ហើយ​ដែល​អាច​ធ្វើ​អោយ​កីឡាករ​រូប​នេះ​មិន​អាច​ចូល​រួម​ប្រកួត​ទៀត​បាន​ហើយ​មេន​ឆេស្ទឺ​ទំនង​អាច​នឹង​ស្វែង​រក​កីឡាករ​ថ្មី​មក​ជំនួស​​ជាក់​ជា​មិន​ខាន​។​

​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​រូបនេះ​កាល​ពីអាយុ​បាន​បីឆ្នាំ​គាត់​ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ អោយ​គេ​ចិញ្ចិម​​ដោយ​​សារ​​​ជីវភាព​គ្រួសារ​ហើយ​ត្រូវ​បាន​លោក​ហ្វ្រានសិស្កូ​ Francesco​ និង​លោក​ស៊ីវា​បាលូតេលី​ Silvia Balotelli​​ យក​ទៅ​ចិញ្ចឹម​​​។​ ​

កីឡាករ​រូប​នេះ​បាន​ចាប់​ផ្តើម​ចូល​លេង​កីឡា​បាល់​ទាត់​ជាមួយ​នឹង​ក្រុម​បាល់ទាត់​លូមិសាន​ Lumezzane​​ ក្រោយ​មក​គាត់​បាន​លេង​អោយ​កុ្រម​ អេហ្វ​ស៊ី​បាសេលូណា ​FC Bacelona ​និង​កុ្រម​បាល់​ទាត់​អ៊ីធឺនេសូនេល​ Ineternazonale​ នៅឆ្នាំ២០០៧​។ ចាប់ពី​ក្នុង​ឆ្នាំ​២០០៨​ដល់​២០០៩​កីឡាករ​រូបនេះ​​​​បាន​សាង​ស្នាដៃ​ជា​ច្រើន​ជាមួយ​​កុ្រម​ផ្សេងៗ​ទៀត​​​កីឡាករ​រូបនេះ​បាន​ចុះ​កុង​ត្រា​​ជា​មួយ​ក្លឹប​មេន​ឆេស្ទឺ​ស៊ីធី​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ២០១០​​​​​ក្នុងទឹក​​​​​ប្រាក់​២៤លានផោន​តែតាម​របាយ​ការណ៏​គាត់​ទទួល​ទឹក​ប្រាក់​បាន​តែ​២១,៨៥៦​លានអឺរ៉ូ​​​​​​​តែ​ប៉ុណ្ណោះ៕​


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។