ម្ចាស់​ក្លឹប​បាល់​ទាត់​តូតិន​ហាម​ ស្ព័រ​អេហ្វ​​​ស៊ី ​​(Tottenham Hotspur F.C)​ គឺ​លោក​ដានេល​លេវី (Daniel Levy) ចង់​ឱ​កីឡាករ​លូកា​ម៉ូឌ្រីក ​(Luka Modric) និង​អ្នក​គ្រប់​គ្រង​ក្លឹប​តូតិន​ហាម​គឺលោក​ហិន្រី​ចេម​ហារី​រេឌនេប (Henry James “Harry” Redknapp) ​ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​ប្រកួត​ដើម្បី​ទទួក​ជោគ​ជ័យ នៅក្នុងការប្រកួត​និងជាស្នាដៃរបស់ក្លឹប​ដែល​នឹង​បង្កើន​កិត្តិ​នាម​ក្លឹប​ឱកាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ថែម​ទៀត។​

លោក​ (daniel Levy)​ គឺ​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់​តូតិន​ហាម​អេហ្វ​ស៊ី​តាំង​ពី​ឆ្នាំ​២០០១​មក​ម្ល៉េះ​ហើយ​ក្នុង​ចុង​ឆ្នាំ​២០០៨​​និង​ដើម​ឆ្នាំ​២០០៩​លោក​បាន​សហការ​គ្នា​ជា​មួយ​អ្នក​គ្រប់​គ្រង​ក្លឹប​គឺ​លោក​​ហារី​ដែល​ជា​អ្នក​គ្រប់​គ្រង​កឹ្លប​ដ៏​មាន​ស្នា​ដៃ​មួយ​រូប​នៅ​ក្នុង​ក្លឹប។​

​លោក​ហិន្រី​ចេម​ហារី​រេឌនេប (Henry James “Harry” Redknapp) ​គឺ​អ្នក​អាជីប​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​តាំង​ពី​ឆ្នាំ​១៩៨៣ ​មក​ម្ល៉េះ​ដែល​រូប​គាត់​បាន​ចាប់​អាជីព​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​ដំបូង​គេ​គឺ​ក្លឹ​អេ​អេហ្វ​​ស៊ី​បោន៍ម៉ៅ (A.F.C. Bournemouth),និង​វេស៍​ហាម​យូណាយធីត​ (West Ham United) ​ដោយ​សព្វ​ថ្ងៃ​គឹ​ជា​អ្នក​គ្រប់​គ្រង​ក្លឹប​បាល់​ទាត់​តូតិន​ហាម​ហត​ស្ព័រ​អេហ្វ​ស៊ី​(Tottenham hotspur FC)​ចំណែក​ឯ​កីឡាករ​លូកា​ម៉ូឌ្រីក ​(Luka Modric)​ ត្រូវ​បាន​លោក​លេវី​អញ្ជើញ​ឱ​មក​លេង​ក្នុង​ក្លឹប​តូតិន​ហាម​ ស្ព័រ​អេហ្វ​​​ស៊ី ​​(Tottenham Hotspur F.C) ​ផង​ដែរ​ដោយ​លោក​ចង់​ឱ​អ្នក​ទាំង​ពីរ​សហការ​គ្នា​ឱ​បាន​ល្អ​ដើម្បី​ដំណើរ​ការប្រសើរ​ក្នុង​ការប្រកួត៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។