តារា​ហូលីវូឌ​វីលាឌ​ហ្គ្រីស្ទូហ្វ័រ​​វីល​ស្មីថ​ចេអែរ ​(Willard ​Christopher​ “Will” ​Smith, ​Jr.)​ បានច្រានចោល​ចំពោះ​​ពាក្យ​ចចាមអារាម​ថា​រូប​លោក​និង​ភិរិយា​របស់​លោក​ដែល​មាន​អាពាហ៌​ពិពាហ៌​រយៈ​ពេល​ ១៣​ឆ្នាំ​ជា​មួយ​និង​ចេដា​ពីង​ឃីត​ស្មីថ ​​(Jada Pinkett Smith) ​បាន​បែក​គ្នា​នោះ​គឺ​ជា​ពាក្យ​មិន​ពិត​ទេ​ព្រោះ​យើង​​ទាំង​ពីរ​នាក់​នៅ​តែ​ស្រលាញ់​គ្នា​ដូច​ដើម។

​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍កា​សែត​អីន​ថាច់​វីហ្គ្លី​បាន​ចុះថា ការ​បែក​បាក់​នូវ​ចំណង​អាពាហ៌​ពិពាហ៌​រយៈ​ពេល​១៣ឆ្នាំ​របស់​ពួក​គេ​ ព្រមទាំង​មាន​កូន​ចំនួន​ពីរ​នាក់​គឺ​ចាដិន​អាយុ​១៣​ឆ្នាំ​និងវីលូ​អាយុ​១០​ឆ្នាំ​រួមជា​មួយ​នឹង​កូន​ប្រុស​របស់​ស្មីថ​ម្នាក់​ទៀត​អាយុ១៨​ជា​កូន​គ្រួសារ​មុន​នោះ ចាប់​​តាំង​​​អ្នក​ទាំង​ពីរ​រៀប​អាពាហ៌​ពិពាហ៌​ក្នុង​ឆ្នាំ​១៩៩៧​មកម្ល៉េះ។

​តារាហូលីវូឌ​វ័យ​៤២​រូប​នេះ​បាន​ទទួល​ស្នា​ដៃ​ជាច្រើន​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​និង​កម្ម​វិធី​ទូរទស្សន៌​ដែល​រូប​លោក​បាន​ចូល​ប្រលូក​ក្នុង​ខ្សែភាពយន្ត​ហូលីវូឌ​មាន​ភាពល្បី​ល្បាញ​នៅ​ក្នុង​ឆ្នាំ២០០៧​និងទទួល​បាន​ពាន​រង្វាន់​Gloden​ Globe ​Awards,ពី​ Academy ​Awards​ និង​ Grammy ​Awards​ ផងដែរ​ក្នុង​ឆ្នាំ២០១១​លោកស្មីថ​បាន​កំពុង​នឹង​ថត​ខ្សែភាពយន្ត​ដែល​មាន​ចំណង​ជើងថា​បុរស​ជន​​ជាតិស្បែក​ខ្មៅ​វគ្គ​បី​ (Men ​in ​Black III)​ ដែល​នឹង​ចេញ​បញ្ចាំង​ក្នុង​ឆ្នាំ២០១២​ខាង​មុខ។​រូប​លោក​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា បាន​លើក​ឡើង​ថា ​បើ​សិន​ជា​មាន​ថត​រឿង​អំពី​ជីវិត​របស់​លោក​ លោក​នឹង​យក​ស្មីថ​ជា​អ្នក​សំដែងតួ៕​


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។