តារាហូលីវូដដែលប្រែក្លាយខ្លួន​មក​សំដែង​ជា​កីឡាកាស​វិញ​គឺលោក​ដវីន​ចនស៊ុន (Dwayne Johnson) បាន​សហការ​គ្នា​ជា​មួយលោក​ចេរី​ប្រាកឃីម័រ​ (Jerry ​Bruckheimer) នឹង​សំដែង​រឿង​ល្ខោន​ដែល​និង​និយាយ​អំពីកីឡាកាស​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​ដោយ​រូម​ការ​សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​របស់​អាមេរិក​ (National​ broadcasting​ company)​ដែលត្រូវបាន​គេ​ហៅ​ថា​(NBC)។

​តារា​ហូលីវូឌ​លោក​ដវីន​ចនស៊ុន ​(Dwayne ​Johnson)​ត្រូវ​បាន​គេ​ហៅ​ថា​ (The Rock) បាន​ប្រែ​ក្លាយ​អាជីព​របស់​ខ្លួន​មក​សំដែង​ជា​កីឡាកាស​នោះ​ពេល​នេះ​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​នឹង​សំដែង​នៅ​ក្នុង​ល្ខោន​ប្រលោម​លោក​មួយ​និយាយ​អំពី​ប្រវត្តិកីឡាកាសនៅ​ទស្សវត៍​ទី៨០​ចំពោះ​ប្រវត្តិ​របស់​លោក​រ៉កវិញ​ក្នុងឆ្នាំ១៩៩១​រូប​លោក​គឺ​ជា​កីឡាបាល់​ទាត់​ប្រចាំ​សកល​វិទ្យាល័យ​ម៉ាយ​អាម៉ី​ក្នុងឆ្នាំ​១៩៩៥​រូប​លោក​បាន​ចូល​ហាត់​កីឡាកាស​តាម​លោក​តា​របស់​លោក​គឺ​ពីទ័រ​ម៉ាយវ៉ាយ ​(Peter Maivia)​។​

ក្នុងឆ្នាំ១៩៩៧បាន​ក្លាយ​ជា​កីឡាកាស​ពេញ​សិទ្ធិ​និង​នូវ​ឆ្នាំ​២០០០​រូប​លោក​បាន​ឈ្នះ​ជើង​ឯក​ចំនួន​១៦​ប្រកួត​ក្នុង​ឆ្នាំ​២០០២​រូប​លោក​បាន​ថត​ខ្សែ​ភាព​យន្ត​រឿង ​(The ​Scorpion ​King)​ ដោយ​បាន​ចំនេញ​ប្រាក់​ចំនួន​៥,៥លានដុល្លារ​ហើយ​ក្រោយ​មក​ទៀត​រូប​លោក​បាន​ថត​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ដូច​ជា៖​The Rundown, ​Be Cool, Walking ​Tall,​ Gridiron​ Gang, ​The ​Game ​Plan, Get Smart, ​Race to Witch Mountain, ​Planet 51, ​Tooth Fairy, ​Doom, ​Why Did I Get Married Too?, ​The Other ​Guys, ​Faster ជាដើម៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។