តារាចំរៀងប្រជា​ប្រិយ​តន្រ្តីសម័យគឺនាង​បាយ៉ងសេ​ហ្គីសេល​នូលេស៍​ (Beyonce ​Giselle ​Knowles)​ បាន​ប្រកាស​តាម​ទូរទស្សន៍​ខ្សែកាប​ដែល​គេ​ហៅ​ថា​អឹម​ធី​វី​វីអឹម​អេ​អេស៍​ (MTV​ VMAs)​ រូប​នាង​បាន​មាន​ទំងន់​ជា​មួយ​លោក​​សោន​ខូរី​ខាតធ័រ ​(Shawn​ Corey​ Carter) ​ហៅ​កាត់​ថា​ចេ​សិត​(Jay-z)​​ហើយ​នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ព្រោះ​នេះ​កូន​លើក​ដំបូង​របស់់​នាង​ទៀតផង។

តារា​ចំ​រៀង​ប្រជា​ប្រិយ​តន្រ្តី​សម័យ​គឺនាង​បាយ៉ង​សេ​ហ្គីសេល​នូលេស៍​ (Beyonce ​Giselle​ Knowles) គឺ​ជា​តារា​ដ៏ល្បី​ល្បាញ​មួយ​រូប​ដែល​នាង​មាន​អាជីព​ជា​អ្នក​ចំរៀង,ជា​អ្នកនិពន្ត​បទ​ចំរៀង​ផង​,ជា​អ្នក​បង្កើត​កម្ម​វិធី​កំសាន្តផង​,អ្នក​បង្ហាញ​ម៉ូត​ផង,​ជា​អ្នក​ពិធីករផង,​ជាអ្នក​របាំផង,​ជាអ្នក​ដឹក​នាំ​រៀង​ខ្សែភាព​យន្តផង​និង​ជា​អ្នក​រំារបាំ​បាលេផង។

​សព្វថ្ងៃរូបនាងទទួល​បានពាន​រង្វាន់​អាល្លឺម៉ង​ថែម​ទៀតផង​ស្នា​ដៃ​របស់​នាង​គឺ​នាង​ធ្លាប់​ចេញ​បទ​ចំរៀង​ដែល​ល្បីៗ​ដូច​ជា​បទ៖ ​dangerously​ in​ love ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ឆ្នាំ​២០០៣​,បន្ទាប​មកទៀតដូចជាបទ​ Crazy in love និងបទ​Baby Boys ដែលល្បីជាងគេ​ប្រចាំ​ឆ្នាំ២០០៣​ដល់២០០៤​ដោយ​បាត់​មុខ​មិន​ចេញ​អាល្បុមថ្មី​ឆ្នាំ២០០៥។​ក្នុង​ឆ្នាំ២០០៦​នាងបាន​ចេញ​បទ​ចំរៀង​ថ្មី​មាន​ចំណង​ជើង​ថា B’Day ហើយ​បទ​ដែលល្បីជាង​គេ​គឺ​បទ​Billbord 200 ដែល​ជា​បទ​ធ្វើ​អោយ​នាង​ទទួល​ចំណាត់​ថ្នាក់​លើ​គេទៀត។

​ក្នុងឆ្នាំ២០០៨​នាងបានចេញ​អាល្បុម​ថ្មី​មួយ​ទៀត​មាន​ចំណង​ជើង​ថា​​ I am……….SaSha Firce ហើយ​នៅ​ឆ្នាំ​២០១០​រូប​នាង​ត្រូវ​បាន​សមាគម​ថត​បទ​ចំរៀង​របស់​អាមេរិក​ផ្តល់​ប័ណ្ណ​កិត្តិយស​ជា​អ្នក​លក់​អាល្បុម​បានច្រើន​ជាង​គេ​ក្នុង​ទស្សវត៍​ឆ្នាំ២០០០​ព្រោះ​នាង​បាន​លក់​អាល្បុម​ក្នុង​ឆ្នំា​២០១០បាន​១១,២​លាន​អាល្បុម​និង​២៥លាន​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។