តារាចំរៀងវ័យក្មេងគឺ​ចាស្ទីន​ដ្រូ​​ប៊េប៊ឺ​ (Justin ​Drew ​Bieber) បាន​ទទួល​រង្វាន់​ពី​កម្មវិធី​​(MTV VMAs) ​ដែល​ផ្តល់​អោយ​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ចំពោះ​បទ​ដ៏​ល្បី​ល្បាញ​និង​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​​គ្រំា​ទ្រ​គឺ​បទ ​(U Smile) ដោយក្នុងពេលដែលលោកឡើងទទួលពានរង្វាន់នោះ​រូបលោកមិន​បាន​លើក​ឡើង​ឬ​និយាយ​អ្វី​អំពី​គូ​កំនាញ​ចិត្ត​របស់​លោក​គឺនាង​សេលីនា​ហ្គូមិស​ (Selena ​Gomez) ឡើយ។

តារាចំរៀងវ័យក្មេង​​ចាស្ទីន​ដ្រូ​​ប៊េប៊ឺ​ (Justin ​Drew ​Bieber)គឺ​ជា​តារា​ចំរៀង​ផង​,អ្នក​និពន្ត​បទ​ចំរៀងផង,​និង​ជា​សិល្បករ​ផង​រូប​លោក​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ស្កូទ័រ​ប្រោន​ (Scooter​ Braun)​តាម​វេប​សាយ (​Youtube) ដែល​កាល​នោះ​បាន​បង្ហោះ​បទ​ចំរៀង​របស់​លោក​ដែល​ធ្វើ​ការ​ប្រកួត​ក្នុង​សា​លា​ដោយ​ជាប់​ចំណាត់​ថា្នក់​លេង​ពីរ​នៅ​ក្នុង​វេប​សាយ​ជា​លក្ខណៈ​គ្រួសារ​និង​សំរាប់​មិត្ត​ភ័ក្រ្ត​តែប៉ុណ្ណោះ។

ក្នុង​ពេល​កន្លងមកនេះ​ចាស្ទីន​សាង​ស្នា​ដៃ​ជា​ច្រើន​និង​រក​ប្រាក់​ចំនូល​បាន​យ៉ាង​ច្រើន​ផង​ដែរ​​និង​បាន​ចេញ​អាល្បុមថ្មី​និង​ទទួល​បាន​ពាន​រង្វាន់​​ដោយ​ឡែក​ក្នុង​ពេល​ថ្មីៗ​នេះ​ចាស្ទីន​មាន​ទំនាក់​ទំនង​ជា​មួយ​យ៉ាង​ល្អុក​ល្អឿន​ជា​មួយ​ហើយ​នៅ​ពេល​ឡើង​ទទួល​ពាន​រង្វាន់​ពី (MTV VMAs)​ លោកក៏មិន​បាន​រំលឹក​ដល់​នាង​សេលីនា​ហ្គូមិស (Selena ​Gomez) ទៀត​ធ្វើអោយ​អ្នក​គ្រាំ​ទ្រ​មាន​ការ​ងឿង​ឆ្ងល់​ជាខ្លាំង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។