តារា ហូលីវូឌ​​អេនជីលិនា​ ចូលលី​ (Angelina Jolie) បាន​ទំលាយ​រឿង​ដែល​រូប​នាង​មាន​ការ​ចាប់​អារម្មណ៍​លើរូប​លោក​ (Justin ​Theroux) ​ដៃ​គូ​របស់​នាង ​(Jennifer Aniston) នៅ​ក្នុង​កម្ម​វិធី​ (Salt 2!) ​គឺ​ជា​ពាក្យ​ ចចាម​អារាម​មួយ​ដែល​ថា​រូប​នាង​នឹង​​​​​(Justin ​Theroux)​ មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ដែល​ធ្វើ​អោយ ​(Jenifer​ Aniston) មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ពាក្យ​ចចាម​អារាមនេះ។

តារា ហូលីវូឌ​​អេនជីលិនា​ចូលលី​ (Angelina​ Jolie) គឺ​ជា​សិល្បការិនី​សញ្ជាតិ​អាមេរិក​ ដែល​មាន​ស្នា​ដៃ​ យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ​និង​ជួរ​រាជរដ្ឋាភិបាល​អាមេរិក​ហើយ​គឺ​ជា​តា​រា​ហូ​លីវូឌ​ដែល​មាន​តំលៃ​ខ្លួន​ថ្លៃ​ជាងគេ​ប្រចាំ​ឆ្នាំ​២០០៩​ផងដែរ។

​​តារារូបនេះ​បានទទួលពានរង្វាន់យ៉ាងច្រើនដូចជា៖​ពានរង្វាន់​ (Academy​ Award),​​ពានរង្វាន់ ​(Sreen ​Actors ​Guild ​Awards) ,​ពានរង្វាន់​​​​​(Golden ​Globe​ Awards), ​នៅក្នុង​ឆ្នាំ២០១១​​តារា​ស្រី​រូបនេះ​ត្រូវ​បាន​តែង​តាំង​ជា​អគ្គរដ្ឋទូ​តសុ​ឆន្ទៈ​ របស់​អាមេរិក​និងទទួល​បន្ទុក​ខាង​អគ្គស្នងការជាតិ​ទទួល​បន្ទុក​ជន​ភាស​ខ្លួន​(Nations​ High ​Commissioner ​for ​Refugees_UNHCR)។

​ប្រវត្តិរូបរបស់តារារូបនេះ​គឺនាងកើតនៅ​ថ្ងៃទី៤​ខែមិថុនា​ឆ្នាំ១៩៧៥ ​​មានឳពុកឈ្មោះ​ចន​វ៉ត​​​​​(Jon Voight) ​និង​ម្តាយ​ឈ្មោះ​ម៉ាសេ​លិន​ប៊ឺត្រេដ​ (Marcheline ​Bertrand) ​ក្នុង​ឆ្នាំ​១៩៩៦​ដល់ឆ្នាំ​​១៩៩៩​ នាង​មាន​គ្រួសារ​ឈ្មោះ​ចូននី​ល៉ី​ម៉ីល័រ (Jonny​ Lee ​Miller),​ ចាប់​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៣​ នាង​មាន​គ្រួសារ​មួយ​ទៀត​ឈ្មោះ​ប៊ីលី​ប៊ប​ថូនតុន ​(Billy ​Bob ​Thornton),​ ចាប់​ពី​ឆ្នាំ​២០០៥​ មក​ទល់​ឥឡូវ​នាង​មាន​ដៃ​គួម្នាក់ទៀត​ឈ្មោះ​ប្រែដ​ពីត​ (Brad Pitt) ​និង​មាន​កូន៦នាក់៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។